adverise with khmeread 0

គុណវិបត្តិ​នៃ​ការចាក់​បូ​ថុ​ក (Botox)

    ​បូ​ថុ​ក (Botox) ឬ Botulinum Toxin A គឺជា​សារធាតុ​មួយ​សំយោគ​ចេញពី​សមាសធាតុ​ពុល​ម្យ៉ាង​ហៅថា Bacterium Clostridium Botulinum ដែល​អាច​បង្ក​ឱ្យ​ចំណីអាហារ​ពុល​ធ្ងន់ធ្ងរ និង​អាច​បណ្តាល​ឱ្យស្លាប់​បាន​។ ជាតិពុល​នេះ​ត្រូវបាន​បន្សុទ្ធ ហើយ​ចាក់​ចូលក្នុង​សាច់ដុំ​ផ្ទៃមុខ ដោយ​បង្ក​ឱ្យ​ខ្វិន​សាច់ដុំ​បណ្តោះអាសន្ន​តាមរយៈ​កា​រប​ង្ឃាំ​ង​ការបញ្ជូន​កម្លាំង​រំញោច​របស់​សរសៃប្រសាទ និង​បង្កើតបានជា​ស្បែក​មុខ​ទន់​រលោង​។ ការ​ខ្វិន​សាច់ដុំ​នេះ​មាន​រយៈពេល ៣ ទៅ ៦ ខែ បន្ទាប់មក​សាច់ដុំ​នឹង​វិលត្រឡប់​ទៅ​សភាព​ដើម​របស់​វា​វិញ ហើយ​ដូច្នេះ មនុស្ស​ត្រូវតែ​ចាក់​វា​ម្តងទៀត​ដើម្បី​បាន​ស្បែក​មុខ​រលោង​ស្អាត​។ ទោះយ៉ាងណា ប្រសិនបើ​ចាក់​ទៀងទាត់​នៅ​អាយុ​ក្រោម ៤០ ឆ្នាំ មនុស្ស​អាច​បំបាត់​ស្នាម​ជ្រីវជ្រួញ​ជា​រៀងរហូត ព្រោះ​ស្បែក​ចេះតែ​វិលត្រឡប់​ទៅរក​ភាព​រលោង​ស្រស់ស្អាត​ម្តង​ហើយ​ម្តងទៀត​។​

​    ​ទោះយ៉ាងណា វា​ក៏មាន​គុណវិបត្តិ​ច្រើន​ផងដែរ ក្រៅពី​មានតម្លៃ​ថ្លៃ​ហើយ​នោះ (​ចាក់​ម្តង​ជា​មធ្យម​ត្រូវ​ចំណាយ ៣០០ ទៅ រាប់ពាន់​ដុល្លារ​ផ្អែក​តាម​តំបន់​ប៉ះពាល់​)​។ ហើយ​មួយវិញទៀត Botox មាន​ប្រសិទ្ធភាព​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​ពេលនោះ​ស្បែក​នឹង​ចាប់ផ្តើម​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ​ដដែល​។

​    ​ហើយ​ក៏មាន​ផលវិបាក​ជាច្រើន​ទៀតផង​ដែរ ដែល​បង្កឡើង​ដោយ​ការចាក់​បូ​ថុ​ក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បរិមាណ​របស់​វា​។ ការចាក់​បូ​ថុ​ក​មិន​ត្រឹមត្រូវ​អាច​នាំឱ្យ​កើត​អា​ឡែ​រ​ស៊ី ឬ ខ្វិន​សាច់ដុំ (​មុខ​ត្រជាក់​) ធ្លាក់​ត្របកភ្នែក ធ្លាក់​ចិញ្ចឹម ធ្លាក់​សាច់ដុំ​ផ្ទៃមុខ​។ ហើយ​ប្រសិនបើ​ចាក់​បូ​ថុ​កនៅ​ក ឬ ផ្នែក​ខាងក្រោម​ផ្ទៃមុខ វា​អាចធ្វើឱ្យ​ស្ពឹក​សាច់ដុំ ដែល​ធ្វើឱ្យ​លោកអ្នក​ពិបាក​និយាយ និង​ពិបាក​លេបទឹកមាត់ ជាហេតុ​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។ បរិមាណ​បូ​ថុ​ក​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់​គឺ​នៅ​កម្រិត ៣០០០ U សម្រាប់​ទម្ងន់ ៧០ គីឡូក្រាម​។ កម្រិត​នេះ​គឺ​ច្រើនជាង​គោលបំណង​ផ្នែក​ថែ​សម្រស់​ដល់​ទៅ ៥០ ទៅ ១០០​ដង​ឯណោះ​។ បរិមាណ​សមគួរ​គឺ ៤០០ U​។

​     ដូច្នេះ ដូច​ថ្នាំ​ដទៃទៀត​ដែរ បូ​ថុ​ក​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព​ដូចគ្នា ប្រសិនបើ​ប្រើប្រាស់​មិនត្រូវ​តាម​បរិមាណ​កំណត់​របស់​វា​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ប​ភី​ប៊ី​យូ​ធី

អ្នកនឹងចូលចិត្ត

មតិយោបល់