ឆ្កែមហាសំណាងប៊ិះនឹងត្រូវគេធ្វើស៊ុបនៅចិន បានដឹកតាមយន្តហោះរស់នៅញូវយ៉កយ៉ាងសុខសាន្ត

សុនខមួយហ្វូងដែលគេហៀបនឹងយកទៅធ្វើសាច់ស៊ីក្នុងប្រទេសចិនត្រូវបានសង្គ្រោះដោយបុរសចិត្តបុណ្យអាមេរិកម្នាក់ដោយប្រមូលពួកវាប្រមាណ៣៤ក្បាល និងដឹកយកទៅទីក្រុងញូវយ៉ក ជាកន្លែងដែលវាមានផ្ទះល្អនៅជាមួយមនុស្សស្រឡាញ់ត្រូវការពួកវា។

សុនខទាំងនោះត្រូវបានដឹកតាមយន្តហោះពីទីក្រុងប៉េកាំងទៅ JFK ត្រូវបានសង្គ្រោះដោយអង្គការ No Dogs Left Behind។

អង្គភាពនេះដែលបើកជម្រកមួយក្នុងប្រទេសចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងបានសង្គ្រោះសុនខរាប់រយក្បាលក្នុងរយៈពេល៤ឆ្នាំមកនេះដោយរកផ្ទះឱ្យពួកវារស់នៅរៀងរហូតក្នុងអាមេរិក៕

adverise with khmeread