បុរសម្នាក់បើកបរទាំងស្រវឹងដឹកប្រពន្ធនិងកូនតូច ស្រាប់តែទៅដល់កន្លែងឆែកជាតិអាល់កុល...!

សំណើច ៖ បុរសម្នាក់បើកបររថយន្តទៅផ្ទះវិញក្រោយចេញពីពិធីជប់លៀងជាមួយប្រពន្ធនិងកូនប្រុសតូច។ ពួកគេត្រូវប៉ូលិសឃាត់នៅកន្លែងត្រួតពិនិត្យមួយក្នុងក្រុងញូវយ៉ក ហើយប៉ូលិសបានឱ្យបុរសនោះតេស្តខ្យល់ដង្ហើមរកមើលកម្រិតជាតិអាល់កុល។​ ម៉ាស៊ីនលោតពីបៗៗៗ ហើយប៉ូលិសប្រាប់ឱ្យបុរសនោះចេញពីឡាន។ 

បុរសនោះឆ្លើយតបថា "ចុម ខ្ញុំផឹកតែមួយដំណក់សោះ! ម៉ាស៊ីនហ្នឹងខូចហើយ មិនជឿសាកតេស្តប្រពន្ធខ្ញុំមើលទៅ!"។

ប៉ូលិសយល់ព្រមទាំងស្ទាក់ស្ទើរ ព្រោះបុរសនោះមើលទៅហាក់ដូចជាមិនស្រវឹងសោះ។ ខណៈប្រពន្ធនោះផ្លុំខ្យល់ ម៉ាស៊ីនស្រែកពីបៗៗៗ ហើយបង្ហាញថា នាងក៏ស្រវឹងដែរ។ 

បុរសនោះឃើញដូច្នេះ ក៏និយាយយ៉ាងអឿ ថា "ឃើញទេ? វាខូចហើយ! លោកប៉ូលិសអាចតេស្តមើលកូនប្រុសអាយុ ៤ ឆ្នាំខ្ញុំទៀតក៏បាន!"។

ចឹងកូនតូចនោះក៏តេស្តមើល ហើយម៉ាស៊ីនប្រាប់ថាក្មេងក៏ស្រវឹងដែរ។ បុរសនោះក៏ពោលថា "ដូចខ្ញុំនិយាយចឹង​ ម៉ាស៊ីនខូចហើយ យកឱ្យគេជួសជុលទៅ!"។

ប៉ូលិសឆ្ងល់ជាខ្លាំង រួចក៏សុំទោសបុរសនោះ ហើយអនុញ្ញាតឱ្យពួកគេបន្តដំណើរ។

ខណៈពួកគេបន្តបើកបរតាមដងផ្លូវ បុរសនោះងាកទៅនិយាយរកប្រពន្ធ "អូនឃើញទេ? បងប្រាប់អូនហើយថា វាមិនមានបញ្ហាទេ ដែលឱ្យកូនភ្លក្សស្រា"៕

adverise with khmeread