លោកតាឱបលោកយាយជាលើកចុងក្រោយ មុនពេលគាត់លាចាកលោក ក្រោយកូវីដ១៩ រារាំងគូស្នេហ៍វ័យចំណាស់មិនឱ្យជួបគ្នាយ៉ាងយូរ

ស្រ្តីចំណាស់ជនជាតិអ៊ីតាលីមួយរូប ដែលត្រូវបានស្វាមីរបស់គាត់លេងតន្រ្តីបំពេរពីខាងក្រៅមន្ទីរពេទ្យ បានស្លាប់បន្ទាប់ពីពួកគេបានជួបជុំគ្នាជាលើកចុងក្រោយ។

លោកយាយ Carla Sacchi វ័យ ៧៤ឆ្នាំ និងស្វាមីរួមរស់ជាមួយគ្នាអស់រយៈពេល ៤៧ឆ្នាំរបស់គាត់លោកតា Stefano Bozzini បាននៅដាច់ឆ្ងាយពីគ្នាដោយសារតែច្បាប់រឹតបន្តឹងជំងឺកូវីដ ពេលដែលលោកយាយកំពុងព្យាបាលជំងឺមហារីកនៅក្នុងតំបន់ភាគខាងជើងប្រទេសអ៊ីតាលី។

ប្តីរបស់លោកយាយវ័យ ៨១ឆ្នាំ លោកតា​ Stefano បានយកឧបករណ៍តន្រ្តី Accordion អង្គុយនៅកណ្តាលផ្លូវដើម្បីផ្លុំបង្ហើរសំឡេងទៅកាន់បង្អួចមន្ទីរពេទ្យទៅដល់ភរិយាជាទីស្រឡាញ់របស់គាត់ ជាមួយនឹងចម្រៀងដែលលោកយាយចូលចិត្តបំផុត។

លោកយាយ Carla និងលោកតា Stefano ទីបំផុតបានជួបជុំគ្នាម្តងទៀតនៅពេលដែលលោកយាយត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ មុនពេលគាត់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍។

ចៅហ្វាយក្រុង Piacenza លោកស្រី Patrizia Barbieri បានចែករំលែករូបភាពជួបជុំគ្នាដ៏រំជួលចិត្តមួយនេះលើអ៊ីនធឺណេត ខណៈលោកស្រីរំលែកទុក្ខដល់សពលោកយាយ។

លោកស្រីបាននិយាយថា កាយវិការ "ទន់ភ្លន់" របស់លោក Stefano នៅខាងក្រៅបង្អួចមន្ទីរពេទ្យប្រពន្ធរបស់គាត់បានរំលឹកយើងពីអត្ថន័យនៃការស្រឡាញ់គ្នា៕

adverise with khmeread