អ្នកក្រុងស៊ុយអែតភ្នាក់ផ្អើល ឃើញផ្ទៃមេឃឡើងពណ៌ស្វាយចម្លែក

អ្នកស្រុកនៃទីក្រុងមួយក្នុងប្រទេសស៊ុយអ៊ែត បានមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលមេឃនៅជុំវិញផ្ទះរបស់ពួកគេប្រែទៅជាពណ៌ស្វាយដ៏ចម្លែកនៅពេលយប់ដោយសារកសិដ្ឋានប៉េងប៉ោះនៅក្បែរនោះ។

មេឃពេលយប់នៅខាងក្រៅទីក្រុង Trelleborg ជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស៊ុយអែត បានចាប់ផ្តើមបញ្ចេញពន្លឺចែងចាំងពណ៌ស្វាយគួរឱ្យភ្ញាក់ផ្អើលនៅពេលយប់ជ្រៅ។

ផ្ទៃមេឃមានពណ៌ស្វាយគឺបណ្តាលមកពីប្រព័ន្ធភ្លើងបំភ្លឺសន្សំសំចៃភ្លើង LED ដ៏មានថាមពលថ្មី ដែលត្រូវបានដំឡើងនៅកសិដ្ឋានប៉េងប៉ោះដ៏ធំបំផុតមួយរបស់ប្រទេសស៊ុយអែត៕ ប្រភព ៖ Daily Mail

 

adverise with khmeread