កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងប្រហារជីវិតមនុស្ស២នាក់សង្ស័យផ្ទុកកូវីដ១៩ និងបិទទីក្រុងព្យុងយ៉ាងដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាល

កូរ៉េខាងត្បូងបានអះអាងថា លោកគីម ជុងអ៊ុនបានប្រហារជីវិតមនុស្សពីរនាក់ និងបិទទីក្រុងព្យុងយ៉ាង ខណៈដែលលោកព្យាយាមដោះស្រាយជំងឺកូវីដ១៩ និងការខូចខាតផ្នែកសេដ្ឋកិច្ច។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង NIS បាននិយាយកាលពីថ្ងៃសៅរ៍ទី២៨វិច្ឆិកាថា មេដឹកនាំកូរ៉េខាងជើងដែលមានការភ័យស្លន់ស្លោបានហាមឃាត់ការនេសាទនៅសមុទ្រ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីការពារប្រឆាំងនឹងវីរុសកូរ៉ូណា។

សមាជិករដ្ឋសភាកូរ៉េខាងត្បូងលោក Ha Tae-keung បានដកស្រង់សម្តីរបស់ NIS ដែលនិយាយថា លោកគីមកំពុងបង្ហាញនូវ "កំហឹងហួសហេតុ" និងចាត់វិធានការមិនសមហេតុផលលើបញ្ហាជំងឺរាតត្បាតនិងផលប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួន។

លោក Ha Tae-keung បាននិយាយថា ប្រទេសកូរ៉េខាងជើងបានប្រហារជីវិតអ្នកប្តូរប្រាក់ដែលមានកេរ្តិ៍ឈ្មោះល្បីម្នាក់នៅក្នុងទីក្រុងព្យុងយ៉ាងកាលពីខែមុន បន្ទាប់ពីចាប់បុរសនោះឱ្យទទួលខុសត្រូវចំពោះអត្រាប្តូរប្រាក់ធ្លាក់ចុះ។

NIS បាននិយាយថាប្រទេសកូរ៉េខាងជើងក៏បានសម្លាប់មន្ត្រីសំខាន់មួយរូបនៅក្នុងខែសីហាពីបទរំលោភលើបទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលរឹតត្បិតទំនិញដែលនាំពីបរទេសផងដែរ។

មនុស្សទាំង ២ នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ហើយកូរ៉េខាងជើងបានហាមឃាត់ការនេសាទនិងការផលិតអំបិលនៅសមុទ្រដើម្បីការពារទឹកសមុទ្រពីការឆ្លងវីរុសនេះ។

ថ្មីៗនេះប្រទេសកូរ៉េខាងជើងបានបិទទីក្រុងព្យុងយ៉ាងនិងខេត្ត Jagang ភាគខាងជើងដោយការព្រួយបារម្ភអំពីវីរុសនេះ៕ ប្រភព ៖ Daily Mail

adverise with khmeread