adverise with khmeread Celery natural healing food

សង្គ្រោះ​សន្លាក់​របស់​អ្នក​ជាមួយនឹង​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​នេះ​

    ​ទឹក​ត្រសក់​មាន​អត្ថប្រយោជន៍​សុខភាព​ច្រើន​អនេក​។ និយាយ​ត្រួសៗ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​កម្តៅ​រាងកាយ មានគុណ​សម្បត្តិ​នៃ​ជាតិ​អាល់កាលី​ន និង​អាច​កម្ចាត់​អាស៊ីត​អ៊ុយ​រិច​ចេញពី​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​ផ្អែក​តាម​ការស្រាវជ្រាវ​។​

​    ​ជាងនេះទៅទៀត ស្ពៃ​ចិន (Celery) និង ខ្ញី​មានគុណ​សម្បត្តិ​ប្រឆាំង​ការ​រលាក​ដ៏​មាន​ប្រសិទ្ធភាព ហេតុដូច្នេះ​ហើយ​បន្សំ​រវាង​គ្រឿងផ្សំ​ទាំងបី​ចូលគ្នា​គឺ​ពិតជា​អាចជួយ​កាត់បន្ថយ​ការ​ហើម​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចឆ្មា ១ ចំហៀង​
​    ​- ខ្ញី​តូច ១ មើម (​ប្រវែង ២ ឬ ៣ សង់ទីម៉ែត្រ​)
​    ​- ត្រសក់​ល្មម ១ ផ្លែ​
​    ​- ស្ពៃ​ចិន (Celery) ២ ទង​

​    ​* របៀប​ធ្វើ​៖
​    ​លាង​សម្អាត​គ្រឿងផ្សំ​។ កាត់​ត្រសក់ និង​ស្ពៃ​ចិន​ជា​កង់​តូចៗ​។ កាត់​យក​ក្រូចឆ្មា​មួយ​កំណាត់ (​ចិត​សំបក​រួច​)​។ កោស​សាច់​ខ្ញី​។

​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ម៉ាស៊ីន​ក្រឡុក​។ ផឹក​ភេសជ្ជៈ​នេះ ១ ឬ ២ ដង​ក្នុង​មួយថ្ងៃ​ដើម្បី​ជំរុញ​សុខភាព ក៏ដូចជា​ដើម្បី​សង្គ្រោះ​សន្លាក់​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់