កណ្តាល ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្រះ ក្នុងវត្តបទុមគង្គារស្ទឹងបណ្តាលឱ្យស្លាប់កើតឡងនៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៣០នាទី នៅចំណុចស្រះទឹកវត្តបទុមអង្គារស្ទឹង ស្ថិតនៅភូមិជ្រោយដង២ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ហួត សីហា នាយប៉ូលិសប៉ុស្តិ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អុក សុខណាវី ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មរមុខរបរសិស្សមានទី
លំនៅភូមិឃុំកើហេតុ (ស្លាប់)។
លោក ហួត សីហា បន្តថា នៅមុនពេលកើតហេតុខាងលើជនរងគ្រោះ និងប្អូនបង្កើតបានចូលទៅលេងក្នុងវត្តបទុមគង្គារស្ទឹង ស្ថិតនៅក្នុងភូមិឃុំកើតហេតុ បានជិះកង់ឌុបប្អូនប្រុសបង្កើតទើបតែមានអាយុ០១ខួបទៅលេងកញ្ចុះនៅមាត់ស្រះទឹកក្នុងវត្តបទុមគង្គារស្ទឹង ដែលមានទំហំបណ្តោយ៣០ម៉ែត្រនឹងទទឹង២៥ម៉ែត្រដែលមានទឹកជម្រៅ០៥ម៉ែត្រ។
ពេលនោះប្អូនជនរងគ្រោះខាងលើដើរទៅមាត់ស្រះក៏រអិលចូលក្នុងស្រះទឹកតែម្តង។ ឃើញដូច្នេះជនរងគ្រោះ ក៏បានស្ទុះទៅជួយប្អូនប្រុសដែលលង់ទឹកស្រះនោះតែមិនទាន់បានជួយប្អូនផង ស្រាប់តែជនរងគ្រោះរអិលជើងធ្លាក់ចូលក្នុងស្រះទឹកនោះតែម្ដង។
លោក ហួត សីហា បន្តទៀតថា ចំពោះប្អូនប្រុសរបស់ជនរងគ្រោះអណ្តែកទឹកស្រះដោយសារខោទឹកនោមទើបប្រជាពលបានឃើញជួយសង្គ្រោះទាន់។
ចំណែកជនរងគ្រោះត្រូវជាបងប្រជាពលរដ្ឋចុះមកជួយស្រង់ជនរងគ្រោះបានបញ្ជូនទៅមណ្ឌលសុខភាពសំរោងធំ។ ពេលដល់មណ្ឌលសុខ
ភាពសំរោងធំខាងលើបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យជោរីភ្នំពេញតែពេលទៅដល់ពេទ្យថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។
ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំង ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំរោងធំសហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពសំរោងធំនិងអាជ្ញាធរឃុំសំរោងធំបានចុះដល់ចំណុចកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះឃើញថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន។ សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
