លោកត្រាំជូនពរលោកបាយដិនឆាប់ជាសះស្បើយ ក្រោយប្រេះឆ្អឹងកជើងពេលលេងជាមួយឆ្កែប៊ែកហ្សេរបស់គាត់

ប្រធានាធិបតីដូណាល់ត្រាំបានជូនពរលោកចូបាយដិនកាលពីយប់ថ្ងៃអាទិត្យឱ្យ "ឆាប់ជាសះស្បើយ" បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតបានប្រេះឆ្អឹងកជើងពេលលេងជាមួយឆ្កែប៊ែកហ្សេរបស់គាត់។

ការិយាល័យរបស់លោកបាននិយាយថាលោកបាយដិនបានរងរបួសកាលពីថ្ងៃសៅរ៍ ហើយបានទៅជួបអ្នកឯកទេសខាងឆ្អឹងនៅទីក្រុង Newark រដ្ឋ Delaware ដើម្បីធ្វើការពិនិត្យនៅរសៀលថ្ងៃអាទិត្យ។

ខណៈដែលលោកបាយដិនទំនងជានឹងពាក់ស្បែកជើងទប់លំនឹងរយៈពេលជាច្រើនសប្តាហ៍ គាត់ក៏បានចេញពីការិយាល័យរបស់គ្រូពេទ្យ ហើយគាត់ត្រូវបានថតរូបដោយ NBC News ចូលទៅក្នុងយានយន្តត្រឡប់ទៅផ្ទះវិញ៕
 

adverise with khmeread