វេជ្ជបណ្ឌិតកំពូលរបស់អាមេរិកសរសើរអូស្ត្រាលីថាគ្រប់គ្រងជំងឺកូវីដ១៩បានល្អឥតខ្ចោះ

ការដោះស្រាយរបស់អូស្រ្តាលីលើការឆ្លងរាលដាលនៃជំងឺកូវីដ១៩ត្រូវបានវេជ្ជបណ្ឌិតកំពូលរបស់អាមេរិកកោតសរសើរថាជា "ភាពជោគជ័យដ៏ល្អឥតខ្ចោះ"។

លោកបណ្ឌិត Anthony Fauci បានមានប្រសាសន៍ថា សមត្ថភាពរបស់ប្រទេសអូស្ត្រាលីក្នុងការអនុវត្ត "វិធានការសុខភាពសាធារណៈ" ដោយស្មើភាពគ្នា ជាពិសេសប្រជាជនសាមញ្ញ ដែលកំពុងទទួលយកការបិទទ្វារក្រុង បានជួយក្នុងការសង្គ្រោះខ្លួនពីជំងឺរាតត្បាតដ៏អាក្រក់បំផុត។

លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា "នៅពេលប្រជាជនព្រមទទួលយកការបិទទីក្រុងពេញលេញ អ្នកអាចបញ្ឈប់ការកើនឡើងនៃវីរុសនេះ។ ហើយវាពិតជាមានប្រសិទ្ធភាព"។

បន្ទាប់ពីការប្រកាសរបស់អង្គការសុខភាពពិភពលោកពីជំងឺរាតត្បាតកូវីដ១៩នៅថ្ងៃទី១២ មីនាមក អូស្ដ្រាលីបានរឹតបន្តឹងការបិទទីក្រុងនានាដើម្បីបង្ការការរីករាលដាលជំងឺនេះ។

ដោយមានការបិទហាងកាហ្វេ ហាងស្រា ភោជនីយដ្ឋាន និងក្លឹប។ល។ និងមានការយល់ព្រមពីប្រជាជនក្នុងការបិទទីក្រុងផងដែរនោះ ទីបំផុតអូស្ដ្រាលីអាចគ្រប់គ្រងជំងឺនេះបានដោយជោគជ័យ៕

 

adverise with khmeread