កោះកុង ៖ មានករណីមនុស្សស្លាប់ម្នាក់ នៅចំណុចខាងក្រោយរបងមន្ទីរពេទ្យខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨ និង២០នាទីព្រឹក ក្រោយពីបានទទួលដំណឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរូមពីក្រុមគ្រូពេទ្យខេត្ត បានធ្វើការពិនិត្យ និង ធ្វើកោសល្យវិច្ច័យលើសាកសព។
ប៉ូលិសនិយាយថា សាកសពឈ្មោះ យ៉ាត វ៉ាត (ហៅជ័យ) ភេទប្រុស អាយុ៥០ឆ្នាំ ជនវិកលចរិក ស្នាក់នៅក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី)។ ក្រោយពីការពិនិត្យពីក្រុមគ្រូពេទ្យ និង កម្លាំងជំនាញបញ្ជាក់ថាសាកសពមានស្នាមរបួសបាក់កដៃខាងឆ្វេង, ជើងខាងឆ្វេង និង បែកប្លោកនោម។ ក្រុមគ្រូពេទ្យបានសនិដ្ឋានថា សាកសពបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
បច្ចុប្បន្នសាកសពបានប្រគល់ឱ្យទៅឈ្មោះ យ៉ាត ស៊ីណាន ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាបងស្រីបង្កើត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទេពនិមិត្ត៕
