អូស្ត្រាលីទាមទារចិនសុំទោសចំពោះការបង្ហោះរូបក្លែងក្លាយលើ Twitter បង្ហាញទាហានខ្លួនយកកំបិតបម្រុងអាករក្មេងអាហ្វហ្គានីស្ថាន

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត​ ម៉ូរីសុន បាននិយាយកាលពីថ្ងៃចន្ទទី៣០វិច្ឆិកាថា រដ្ឋាភិបាលក្រុងកង់បេរ៉ាកំពុងស្វែងរកការសុំទោសពីរដ្ឋាភិបាលក្រុងប៉េកាំងអំពីបង្ហោះមួយលើ Twitter  ដែលមានរូបភាពមិនពិតនៃទាហានអូស្ត្រាលីម្នាក់មានកាន់កាំបិតបម្រុងអាករកុមារជនជាតិអាហ្វហ្គានីស្ថានម្នាក់។

លោក ម៉ូរីសុន បាននិយាយថា អូស្រ្តាលីកំពុងស្វែងរកការដកចេញនូវរូបភាព "គួរស្អប់ខ្ពើមបំផុត" នេះ ដែលបានបង្ហោះកាលពីថ្ងៃចន្ទដោយលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេស។

លោក ម៉ូរីសុន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅឯសន្និសីទកាសែតមួយថា "វាពិតជាគួរឱ្យស្អប់ខ្ពើមណាស់ ហើយវាគ្មានភស្តុតាងជាមូលដ្ឋានទាល់តែសោះ។ រដ្ឋាភិបាលចិនគួរតែខ្មាស់អៀនទាំងស្រុងចំពោះរូបភាពបង្ហោះមួយនេះ។ វាធ្វើឱ្យពួកគេអន់ថយតម្លៃនៅក្នុងក្រសែភ្នែកពិភពលោក"។

លោកបាននិយាយថា បណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងឃ្លាំមើលរបៀបដែលក្រុងប៉េកាំងឆ្លើយតបចំពោះភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងអូស្ត្រាលីនិងចិន។

លោក Zhao ដែលមានអ្នក Follow ១៧៥.០០០នាក់នៅលើបណ្តាញសង្គម Twitter ជាបណ្តាញសង្គមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ជម្លោះការទូតជាមួយនឹងការបង្ហោះលើបណ្តាញសង្គមមួយនេះ។

ក្នុងខែមីនា គាត់បានបង្កឱ្យមានការិះគន់ដ៏ចម្រូងចម្រាសចំពោះការអះអាងនូវទ្រឹស្តីបង្កាច់បង្ខូចដែលថា ទាហានអាមេរិកមានតួនាទីមួយនាំវីរុសកូរ៉ូណាមកចម្លងនៅក្នុងប្រទេសចិន៕ ប្រភព ៖ Bangkok Post

adverise with khmeread