រកឃើញសាកសពជនមូស្លីម ៤៥០០ នាក់នៅក្នុងផ្នូរបុរាណអាយុ ១០០០ ឆ្នាំនៅអេស្ប៉ាញ

បុរាណវិទូនៅប្រទេសអេស្ប៉ាញបានរកឃើញផ្នូរជនមូស្លីមចំនួន ៤០០ នៅទីបញ្ចុះសព្វអ៊ីស្លាមបុរាណមួយកន្លែង។

ក្រុមអ្នកជំនាញបានរកឃើញសាកសពចំនួន៤.៥០០នាក់នៅក្នុងស្រុក Tauste តំបន់កំណាយកាលពីដើមខែនេះ ដែលមានទីតាំងនៅទីក្រុង Zaragoza នៅភាគពាយព្យនៃប្រទេស។

យុគសម័យអ៊ីស្លាម Andalusian លាតសន្ធឹងចាប់ពីឆ្នាំ ៧១១-១៤៩២ មានន័យថា ផ្នូរនេះមានអាយុកាលជាង ១០០០ឆ្នាំមកហើយ។

ក្នុងឆ្នាំ៧១១ កងកម្លាំងអារ៉ាប់បានលុកលុយ និងចាប់ផ្តើមច្បាំងដណ្តើមយកឧបទ្វីប Iberian ដែលរួមមានអេស្ប៉ាញ និងព័រទុយហ្គាល់។

ពួកគេនៅតែមានឈ្មោះ ៧ សតវត្សរ៍ទៀតរហូតដល់ឆ្នាំ១៤៩២ នៅពេលដែលតំបន់មួយនេះត្រូវបានវាយដណ្តើមយកបានដោយចក្រភពកាន់សាសនាគ្រិស្តទាំងពីរ។

អដ្ឋិធាតុនឹងត្រូវបានធ្វើបញ្ជី រក្សាទុកសម្រាប់ការស្រាវជ្រាវ និងសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

adverise with khmeread