វៀតណាមប្រកាសផ្ទុះកូវីដ១៩ក្នុងសហគមន៍ជាលើកដំបូង ក្រោយស្ងាត់ជិត៣ខែ

យោងតាមក្រសួងសុខាភិបាល វៀតណាមបានកត់ត្រាករណីទីមួយនៃកូវីដ១៩ក្នុងសហគមន៍ជាលើកដំបូងកាលពីថ្ងៃចន្ទទី៣០វិច្ឆិកា ក្រោយស្ងាត់មេរោគជិត៣ខែ។

ក្រសួងសុខាភិបាលបានបកស្រាយថា អ្នកជំងឺទី១.៣៤៧បានឆ្លងមេរោគនេះដោយផ្ទាល់ពីមិត្តភក្តិរបស់គាត់ ដែលជាអ្នកបម្រើតាមយន្តហោះរបស់ក្រុមហ៊ុន Vietnam Airlines និងបានធ្វើចត្តាលីស័កក្នុងទីក្រុងហូជីមិញ។

ហើយអ្នកបម្រើតាមយន្តហោះនោះ គឺជាអ្នកជំងឺទី១.៣៤២ បានត្រឡប់មកពីប្រទេសជប៉ុនកាលពីថ្ងៃទី១៤ វិច្ឆិកា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃចន្ទថា អ្នកជំងឺទី១.៣៤៧ គឺជិតស្និទ្ធិនឹងអ្នកជំងឺទី១.៣៤២នេះណាស់។

រីឯអ្នកបម្រើតាមយន្តហោះរូបនោះ គឺឆ្លងមេរោគនោះពីមិត្តរួមអាជីពរបស់គាត់ ដែលជាអ្នកជំងឺទី១.៣២៥នៅកន្លែងធ្វើចត្តាលីស័ក្តរបស់ក្រុមហ៊ុនអាកាសចរណ៍នោះ នៅពេលគាត់ស្នាក់នៅទីនោះនៅចន្លោះថ្ងៃទី១៤ និង១៨ វិច្ឆិកា៕ ប្រភព ៖ tuoitrenews.vn

adverise with khmeread