ក្រុមហ៊ុនឱសថ Moderna មានបំណងដាក់ពាក្យទៅរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ដើម្បីទទួលបានការអនុញ្ញាតប្រើវ៉ាក់សាំងកូវីដ១៩របស់ខ្លួន។
ក្រុមហ៊ុននឹងស្នើសុំឱ្យ FDA ពិនិត្យមើលឡើងវិញនូវសំណុំទិន្នន័យដែលបានបង្ហាញថា វ៉ាក់សាំងនោះមានប្រសិទ្ធភាព ៩៤,១% ក្នុងការការពារកូវីដ១៩ និង ១០០% មានប្រសិទ្ធភាពក្នុងការការពារករណីធ្ងន់ធ្ងរនៃជំងឺនេះ។
វេជ្ជបណ្ឌិត Paul Offit សមាជិកគណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងរបស់ FDA និយាយថា "នេះគួរឱ្យចាប់អារម្មណ៍ណាស់ ។ ទាំងនេះគឺជាទិន្នន័យអស្ចារ្យ"។
ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ Moderna បាននិយាយថា គាត់មានអារម្មណ៍រំជួលចិត្តនៅពេលគាត់បានឃើញទិន្នន័យនៅយប់ថ្ងៃសៅរ៍។
វេជ្ជបណ្ឌិត Tal Zaks
វេជ្ជបណ្ឌិត Tal Zaks បាននិយាយថា "នេះជាលើកទីមួយហើយដែលខ្ញុំអនុញ្ញាតឱ្យខ្លួនឯងយំ។ យើងមានការរំពឹងទុកពេញលេញក្នុងការផ្លាស់ប្តូរទិសដៅនៃការរីករាលដាលនៃជំងឺរាតត្បាតនេះ"។
Moderna នឹងក្លាយជាក្រុមហ៊ុនទី ២ ដែលដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារមេរោគកូរ៉ូណា។ ក្រុមហ៊ុនឱសថស្ថាន Pfizer ក៏បានដាក់ពាក្យនៅថ្ងៃទី ២០ ខែវិច្ឆិកាជាមួយទិន្នន័យដែលបង្ហាញពីប្រសិទ្ធភាពខ្ពស់ស្រដៀងគ្នាដែរ៕ ប្រភព ៖ CNN
