រដូវភ្លើងឆេះព្រៃនៅអូស្ត្រាលី ចាប់ផ្តើមជាថ្មី

រដូវភ្លើងឆេះព្រៃរបស់អូស្រ្តាលីបានមកដល់ទៀតហើយ ជាអ្វីដែលប្រទេសនេះបាននឹកឃើញយ៉ាងរហ័សកាលពីចុងសប្តាហ៍ នៅពេលដែលភ្លើងឆេះរាលដាលគ្រប់គ្រងលែងជាប់កាលពីចុងឆ្នាំមុន។

ប្រជាជនអូស្ត្រាលីកំពុងឆ្លងកាត់រលកកម្តៅក្តៅខ្លាំងបំបែកឯតទគ្គកម្មនិងតស៊ូទប់ទល់នឹងខ្យល់បក់បោកខ្លាំងនៅទូទាំងប្រទេស។

នៅរដ្ឋ NSW កំណត់ត្រាកម្តៅក្នុងខែវិច្ឆិកាបានកើនឡើង ខណៈផ្នែកភាគច្រើននៃរដ្ឋបានឃើញសីតុណ្ហភាពឡើងខ្ពស់លើស ៤០ អង្សាសេ។

ស្ថានភាពអាកាសធាតុក្តៅនិងព្រៃស្ងួតនេះបានបណ្តាលឱ្យមានអគ្គីភ័យជាច្រើនកន្លែង ពោលគឺឆេះវាលស្មៅនិងព្រៃតូចៗចំនួន ៦២ កន្លែងនៅក្នុងរដ្ឋ NSW តែមួយគិតត្រឹមនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី២៨-២៩វិច្ឆិកា២០២០។

សេវាកម្មពន្លត់អគ្គីភ័យជនបទនៃរដ្ឋ NSW កំពុងពន្លត់ភ្លើងព្រៃចំនួន ៤២ កន្លែង ដែលកំពុងស្ថិតក្នុងកម្រិតក្រោមការប្រកាសអាសន្ន៕ ប្រភព ៖ news.com.au

adverise with khmeread