adverise with khmeread 16c230 03 02042016

រថយន្ដ​ដឹកទំនិញ​គ្មាន​អ្នកបើកបរ​មួយ​នេះ​នឹង​ធ្វើឱ្យ​មនុស្ស​កាន់តែ​ងាយស្រួល​

    ​នេះ​គឺជា​ជោគជ័យ​មួយ​ដ៏​ធំ​មួយ​សម្រាប់​រថយន្ដ​ដែល​គ្មាន​អ្នកបើកបរ​។​

​    ​តាមរយៈ​វេ​ប​សាយ The Guardian បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ចំនួន ៦ ក្រុម​បានបញ្ចប់​ការធ្វើដំណើរ​រយៈ​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ភាគ​ខាងលិច​អឺរ៉ុប​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយ​កត់សម្គាល់​ជា​ប្រវត្តិសាស្ត្រ​នៃ​បច្ចេកវិជ្ជា​រថយន្ដ​បើក​ដោយ​ស្វ័យប្រវត្តិ​។​

​    ​រថយន្ត​ទាំងអស់​បាន​ចាក​ចេញពី​ប្រទេស​ស៊ុយអែត​និង​អាល្លឺម៉ង និង​បញ្ចប់​ដំណើរ​របស់​ពួកគេ​នៅ​ប្រទេស​ហូ​ឡង់​។​

​    ​មនុស្ស​មិនត្រូវ​បាន​ដកចេញ​ទាំងស្រុង​ពី​ការធ្វើ​តេស្ត​រថយន្ត​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ដ៏​មហា​ជោគជ័យ​មួយ​នេះ​ទេ​។ រថយន្ត​នេះ​ដើរតួ​ជា "​អ្នក​ស្តាប់​តាម​បញ្ជា​មេ​" ជាមួយនឹង​រថយន្ត​ពាក់កណ្តាល​ស្វ័យប្រវត្តិ​នេះ​បាន​អនុវត្ត​ត្រឹមត្រូវ​ឥតខ្ចោះ​តាម​ល្បឿន និង​ផ្លូវ​ដែល​បាន​កំណត់ដោយ​អ្នកបើកបរ​ជាម​នុស្ស ដែល​អង្គុយ​នៅខាងមុខ​។

​    ​មួយវិញទៀត លទ្ធផល​ធ្វើតេស្ត​នេះ​អាច​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដូចជា​ការកាត់បន្ថយ​ចរាចរណ៍​ជាដើម ព្រោះ​រថយន្ត​នេះ​អាចធ្វើ​ដំណើរ​កៀកៗ​គ្នា​ខ្លាំង ដែល​ធ្វើឱ្យ​ចំណេញ​ចន្លោះ​ទំនេរ​លើផ្លូវ ហើយ​ក៏បាន​បង្កើន​ប្រសិទ្ធភាព​សន្សំសំចៃ​ថាមពល​ដែរ នេះ​មានន័យថា អនាគត​ទៅ​ឧស្សាហកម្ម​រថយន្ត​កាន់​តែ​ជួយ​ការពារ​ដល់​បរិស្ថាន​៕

 

adverise with khmeread
ប្រភព៖ TechTime

អ្នកនឹងចូលចិត្ត

មតិយោបល់