ត្រីអ្នកលក់ផ្កាម្នាក់ត្រូវរថយន្តដឹកខ្សាច់បុកពីក្រោយកិនស្លាប់នៅក្រោមរថយន្ត

ភ្នំពេញ ៖​ ស្ត្រីអ្នកលក់ផ្កាម្នាក់ស្លាប់ក្រោមរថយន្តបន្ទាប់ពីជិះម៉ូតូដឹកផ្កាត្រឡប់ទៅផ្ទះវិញ ត្រូវបានរថយន្តដឹកខ្សាច់បុកពីក្រោយកិនពីលើអូសជាច្រើនម៉ែត្រ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលា ម៉ោង៩ និង៥០នាទីយប់ ថ្ងៃចន្ទទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចឱ្យដឹងថា​ សពស្ត្រីរងគ្រោះឈ្មោះ ឯម ឡៃ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបលក់ផ្កាស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F.0210 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនមធ្យម។

ខណៈមកដល់ចំណុចកើតហេតុខាងបានជ្រុលទៅបុកម៉ូតូគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ ស៊េរីចាស់ ដ.0988កណ1 ពីក្រោយពេញទំហឹងអូសជាច្រើនម៉ែត្រស្លាប់ក្រោមរថយន្តមួយរំពេច តែម្តង។ ភ្លាមៗនោះតៃកុងរថយន្តបង្កបានបើកទ្វាររត់ទៅដល់ផ្លូវ៦០ម៉ែត្រត្រូវបាន ប្រជាពរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍ប្រគល់ឱ្យជំនាញក្រុងចាត់ការណ៍បន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុបានទាក់ទងទៅជំនាញក្រុងមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែក សពស្ត្រីខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread