adverise with khmeread 1

វ៉ុល​អស់ហើយ​! ទាំង Mourinho និង Van Gaal ដណ្តើម​គ្នា​អះអាងថា​ខ្លួន​នឹង​ក្លាយជា​គ្រូបង្វឹក Man Utd រដូវ​កាល​ក្រោយ​

​    ​ក្នុង​រដូវ​កាល​នេះ ប្រិយមិត្ត​បាល់ទាត់​វិលក្បុង​អស់ហើយ​ជុំវិញ​បញ្ហា​ថា​តើ​លោក Jose Mourinho នឹង​ដឹកនាំ​ក្រុម Manchester United ឬក៏​យ៉ាងណា​។​

​    ​ព័ត៌មាន​ជាច្រើន​បាន​បំផុស​ថា លោក Mourinho បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ត្រួតត្រា​ក្លឹប​បិសាច​ក្រហម ហើយ​ខ្លះទៀត​ថែមទាំង​បាន​បញ្ជាក់ថា គាត់​កំពុងធ្វើការ​លើ​ទីផ្សារ​ដោះដូរ​កីឡាករ​ទៀតផង​។​

​    ​រីឯ​សារព័ត៌មាន​ផ្សេងទៀត​បាន​អះអាងថា លោក Van Gaal នឹង​នៅ​ទឹកដី Old Trafford បន្តទៀត​។ ប៉ុន្តែ អ្នកសារព័ត៌មាន​អេ​ស្ប៉ា​ញ លោក Guillem Balague បាន​ចេញមុខ​បកស្រាយ​រឿង​ទាំងនេះ​ឱ្យ​កាន់​ច្បាស់​។​

​    ​អ្នកវិភាគ​ប្រចាំ​ទូរទស្សន៍ Sky Sports រូបនេះ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា បុរស​ទាំងពីរ​នេះ​អះអាង​រៀងៗ​ខ្លួន​ថា ពួកគាត់​នឹង​ដឹកនាំ​ក្រុម​បិសាច​ក្រហម​នៅ​រដូវ​កាល​ក្រោយ​។​

​    ​មនុស្ស​របស់លោក Mourinho ជឿជាក់ថា កិច្ចព្រមព្រៀង​ជាមួយ​បិសាច​ក្រហម​គឺ​ធ្វើ​រួចរាល់​ហើយៗ​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​ក៏​យល់ស្រប​ជាមួយនឹង​រឿងនេះ​ដែរ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី លោក Van Gaal គឺ​ច្បាស់​ណាស់​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប ខណៈ Man Utd នៅតែ​ចចេស​ថា ពួកគេ​មិនបាន​សម្រេចចិត្ត​អ្វី​ឡើយ​ទេ​។​

​    ​រីឯ​លោក Balague វិញ​ក៏​ទទូច​ផងដែរ​ថា ម្ចាស់​ក្លឹប Real Madrid លោក  Florentino Perez ពិតជា​ចង់ឱ្យ​លោក Mourinho ត្រឡប់​ទៅ​ក្លឹប​វិញ​។​

​    ​សរុបមក គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា​តើន​រណា​នឹង​មក​ដឹកនាំ​ក្រុម​បិសាច​ក្រហម​រដូវ​កាល​ក្រោយ​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់