Index

ឃាត់យុវជនម្នាក់ឆក់យកកាបូបស្ពាយតាមផ្លូវ

    ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ផ្សារចាស់ចាប់ខ្លួនកាលពីថ្ងៃទី១៦ធ្នូឆ្នាំ២០១៥វេលាម៉ោង៦និង១០នាទីល្ងាចនៅចំណុចមុខផ្ទះសំណាក់លីលីផ្ទះលេខ៧២ផ្លូវលេខ១១៨ភូមិ៦សង្កាត់ផ្សារចាស់ខណ្ឌដូនពេញរាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់។
     ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះសុខ ផល្លី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ ចាប់យកបានវត្ថុតាងមាន កាបូបស្ពាយដែលនៅក្នុងមានទូរសព័្ទដៃមួយម៉ាកសាំស៊ុង លុយចំនួន២០ដុល្លានិងលិខិតស្នាមមួយចំនួនជារបស់ជនរងគ្រោះម៉ូតូមួយគ្រឿងម៉ាកNEXពណ៌សពាក់ស្លាកលេខភ្នំពេញ1CT-9401ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
    ចំណែកជនរងគ្រោះឈ្មោះសុខ វេង ភេទស្រីអាយុ២៧ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
     បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

មតិយោបល់