adverise with khmeread 1

ក្រុម​អ្នកគាំទ្រ Arsenal ស្ទើរ​ឈាម​ភ្នែក​ពេល​ឃើញ​រូប​បែកធ្លាយ​ឈុត​កាំភ្លើង​ធំ​សម្រាប់​រដូវ​កាល​ក្រោយ​

​    ​ប្រិយមិត្ត Arsenal ជាច្រើន​សឹង​បះជើង​បន្ទាប់ពី​គំរូ​ឈុត​ក្នុងផ្ទះ​របស់​កាំភ្លើង​ធំ​បាន​បែកធ្លាយ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ជាទូទៅ ឈុត​ប្រចាំត្រកូល​របស់ Arsenal គឺមាន​ពណ៌​ក្រហម​និង​លាយ​ពណ៌​ស​បន្តិច ប៉ុន្តែ​ការ​រចនា​ថ្មី​នេះ បាន​លាយ​បញ្ចូល​ពណ៌​ស​ជាច្រើន ព្រមទាំង​ខោ​ពណ៌​ខៀវខ្ចី​ដ៏​លេច​ទៀតផង​។​

​    ​ប៉ុន្តែ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​អំពី​អាវ​កាំភ្លើង​ធំ​ដែល​បាន​បែកធ្លាយ​ពេញ​បណ្តាញ​សង្គម​ក្នុង​រដូវ​កាល​នេះ ហើយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​ក៏បាន​ជឿ​ស្លុង​លើ​រឿងនេះ​ដែរ​។​

​    ​បន្ទាប់ពី​ផុស​របស់​ម្ចាស់​គណនី Twitter ឈ្មោះ Mike Sanz បាន​លាតត្រដាង​ពី​ឈុត​ក្នុងផ្ទះ​សម្រាប់​រដូវ​កាល​ក្រោយ​រួចមក នរណាៗ​ក៏​នឹង​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន​ដែរ​៕

 

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់