adverise with khmeread 1be07644 a564 4fc4 bdba 4d53f58b7cc4

ស្រវឹងស្រា​ជោក បើករថយន្ត​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការខូចខាត ហើយ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ទៅមុខ​លេង​រួច​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​មន្ទី​ពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត​(​ហៅ​ពេទ្យ​រុស្ស៊ី​) តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    បើតាម​សាក្សី​ដែល​ឃើញ​ហេតុ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ត​បង្ក​ម៉ាក កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A3053 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​និង​ស្រវឹងស្រា​ឡើង​ជោកជាំ បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការខូចខាត តែ​សំណាងល្អ​ដែល​មិន​បណ្ដាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងរបួស។ ចំណែកឯ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង មិនអាច​បន្តទៅ​មុខ​បាន។​

     ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ធ្វើការ​វាស់វែង រួច​ស្ទួ​ច​រថយន្ត​បង្ក​និង​នាំ​ម្ចាស់ ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕​

adverise with khmeread

មតិយោបល់