adverise with khmeread 867755a3 0444 473e bb1e 510f0cca19ce

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​យុវជន​ម្នាក់​របួសធ្ងន់​

    ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណៈដែល​រូបគាត់​និង​មិត្ត​ភ័​ក្រ​ម្នាក់ទៀត​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ហើយ​ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច​ម៉ូតូ​បង្ក​ជិះ​រត់​គេចខ្លួនបាត់​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ៤៣២​កែង​ផ្លូវ​លេខ១៦៣ ស្ថិតក្នុង​សង្កាត់ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​C125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ​1J-2204  ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៤៣២ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម ហើយ​បាន​ឆ្លងកាត់​ផ្លូវ​លេខ​១៦៣​។​

     ប្រភព​បាន​បន្តថា  នៅពេលដែល​កំពុងតែ​ឆ្លង​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សង់ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ដែល​ជិះ​ខាងក្រោយ​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ ចំណែក​អ្នកបើក​ម៉ូតូរ​ងរ​បួ​ស្រាល​។​

     ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពី​បុក​រួច​ម៉ូតូ​បង្ក​បាន​ជ្រុល​ទៅបុក​ជាមួយ​រទេះ​ដែល​នៅលើ​ចិញ្ចើមផ្លូវ​ថែមទៀត​តែ​មិន​បណ្ដាល​ឲ្យ​រងរបួស​ឬ​ខូចខាត​អ្វី​ច្រើន​នោះទេ ហើយ​បាន​លើក​ម៉ូតូ​ជិះ​រត់​គេចខ្លួនបាត់​តែម្តង​។​

     ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវបាន​មិត្ត​ភ័​ក្រ​ជិះ​យកទៅ​ដោយ​ខ្លួនឯង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់