គ្រូបង្វឹក Liverpool លោក Jurgen Klopp ពិតជារីករាយបន្ទាប់ពីចាកចេញពីប្រទេសអាល្លឺម៉ង់ក្រោយរកបានគ្រាប់បាល់ដ៏សំខាន់នៅក្រៅផ្ទះខណៈហង្សក្រហមធ្វើបានត្រឹមលទ្ធផល ១-១ នៅក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃយប់មិញ។
លោក Klopp បានសម្រេចចិត្តដាក់កីឡាករ Divock Origi ជាជាង Daniel Sturridge ខណៈខ្សែប្រយុទ្ធរូបនេះជាអ្នករកគ្រាប់បាល់ឱ្យក្រុមនៅក្នុងនាទីទី ៣៦។
Dortmund ក៏មានឱកាសល្អជាច្រើនដែរប៉ុន្តែធ្វើមិនបានសម្រេចក្នុងតង់ទីមួយ ប៉ុន្តែលុះដល់ដើមតង់ទីពីរ កីឡាករ Henrikh Mkhitaryan បានតែតតាមស្មើឱ្យ Dortmund ប៉ុន្តែគ្មានលទ្ធផលប្រែប្រួលរហូតដល់ចប់ការប្រកួត។
គ្មានអ្វីត្រូវឆ្ងល់នោះឡើយ ព្រោះក្រុម Liverpool និងលោក Klopp ជាអ្នកដែលសប្បាយចិត្តជាងគេនោះ ខណៈហង្សក្រហមរកគ្រាប់បាល់ដ៏មានតម្លៃនៅជើងទីមួយនេះ ហើយនៅសប្តាហ៍ក្រោយពួកគេត្រូវការតែលទ្ធផល ០-០ និងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងស្រួល៕
Dortmund vs Liverpool Extended HighlightsDortmund vs Liverpool Extended Highlights (English Commentary) Super Highlights Pinnacle Highlights
Posted by Super Highlights on Thursday, April 7, 2016
