សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកឯកភ្នំ

បាត់ដំបង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោកអភិបាលស្រុកនិងលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការប៉ូលិសស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបា​ល​កោះជីវាំងចូលរួមក្នុងសកម្មភាពបង្រ្កាប បទ​ល្មើសនេសាទដោយខុសច្បាប់ នៅចំណុចបឹង​ន​រាអូរក្របីស្អុយ (អតីតឡូតិ៍លេខ០២​បាត់ដំបង)​ ស្ថិត​នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់​ដំ​បងកាលពី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា សកម្មភាពបង្ក្រាបនេះដឹកនាំដោយ លោកម៉ិល សុផល អភិបាលស្រុក និងជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯ​ក​ភ្នំ រួមជាមួយមន្ត្រីផ្នែកជំនាញ និងសមត្ថកិច្ចពាក់​ព័ន្ធ​ជាច្រើនទៀត។ ជាលទ្ធផលសម្រេចបានដោយធ្វើការដុតបំផ្លាញ់ចោលនូវសាច់មងប្រវែង ៥,៥០០ ម៉ែត្រ -បង្កោលឈើចំនួន១,៥០០ដើម -ឡុក សម្រាប់ចាប់ត្រីចំនួន ២១ឡុក បានចាក់ប្រលេងត្រីចម្រុះចំនួន​១០០គីឡូ​ក្រាមទៅក្នុងទឹកបឹងទន្លេវិញ។

ក្រៅពីនោះបានធ្វើ​ការអប់រំឱ្យអ្នកប្រព្រឹត្ត​តិចតួចឱ្យរុះរើឧបករណ៍​ល្មើសចេញពីក្នុងទឹកវិញដោយខ្លួនឯង និងណែ​នាំ​ឱ្យបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត។ រីឯអ្នកប្រព្រឹត្តិល្មើសដោយទ្រង់ទ្រាយធំអាជ្ញាធរ និងសមត្ថកិច្ចជំនាញបានស្រាវជ្រាវកំណត់អត្តស​ញ្ញាណ និងកសាងសំណុំរឿងបញ្ជូនទៅតុលា​ការ​ដើម្បីអនុវត្តទោសនៅពេលខាងមុខ៕


 

adverise with khmeread