adverise with khmeread 34656ddc 9ca8 461a b502 5631ba410749   copy

មិន​គិត​រកស៊ី​ខ្លួនឯង លួច​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោ​ធី៍​សែន​ជ័យ​បង្ក្រាបបាន​ក្នុងករណី​លួច​ម៉ូតូ​សណ្តោង​រ៉ឺម៉ក នៅ​ថ្ងៃទី​០៦​ ខែមេសា​ ឆ្នាំ​២០១៦ម៉ោង​០៣​ទៀបភ្លឺ​កន្លងទៅនេះ​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវបេតុង ភូមិចា​ក៉​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     ប៉ូលិស​និយាយថា អំពើចោរកម្ម​នេះ​បង្កដោយ​ជនល្មើស​២​នាក់ ឈ្មោះ​ទូច វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ  ស្នាក់នៅ​ផ្ទះជួល ភូមិត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និងឈ្មោះ​គឹម សាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     ជនសង្ស័យ​២​នាក់​នេះ​បាន​លួច​យក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាក C100​កូរ៉េ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​,០១​គ្រឿង របស់​ឈ្មោះ ព្រំ  ចន្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺម៉ក ស្នាក់នៅ​ខាងលើ​, តែ​ត្រូវ​ម្ចាស់​ឃាត់ខ្លួន​បាន​ជនល្មើស​០២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច, ដក ហូត​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ ០១​គ្រឿង ប្រគល់​ឲ្យ​ម្ចាស់​វិញ​៕​

 

adverise with khmeread

មតិយោបល់