ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកឯក​ភ្នំ

បាត់ដំបង ៖ ប៉ូលិសស្រុកឯកភ្នំ ដឹកនាំដោយលោក​វរសេនីយឯក​ឡុង​ យោធាវីរៈ​ ជាអធិការ​ស្រុក​ បានចុះបង្រ្កាបករណីរក្សាទុកដោយខុស​ច្បាប់នូវសារធាតុញៀនក្នុងមូលដ្ឋានឃុំសំរោង​ ​ស្រុកឯក​ភ្នំ ខេត្តបា​ត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់ កាល ពីថ្ងៃទី០៣ ខែ​ធ្នូ ឆ្នាំ២០២០ វេលាម៉ោង​៤ និង​៣០នាទី​ល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យទាំងពីរនាក់រួមមាន ១-ឈ្មោះ អាក់ ទី ភេទប្រុស អាយុ​២៤​ឆ្នាំ មានទី​លំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯក​ភ្នំ ខេត្តបា​ត់ដំបង និង២-ឈ្មោះយ៉ា យ៉េតហៅឃ្លុង ភេទប្រុស អា​យុ​៣៩ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោង​ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ ​ICE ចំនួន០៥ថង់ទម្ងន់២,៥៩ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕

adverise with khmeread