ប៉ូលិសស្រុកគិរីវង់ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធដឹកកញ្ឆាស្រស់

តាកែវ ៖ លោកវរសេនីយ៍ឯក យុគ​ សា​រ៉ាត់​ អធិការស្រុកបានដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកព្រេច ចេញល្បាតក្នុងភូមិសាស្រ្តមកដល់ចំណុចផ្លូវលំក្រោយភូមិ ស្ថិតភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់​ ខេត្តតាកែវ​  បានប្រទះឃើញមុខសញ្ញាជនសង្ស័យ២នាក់កំពុងជិះម៉ូតូក្នុងសភាពលឿន និងមានការភ័យខ្លាច ក្នុងនោះសមត្ថកិច្ចក៏ឃាត់សួរនាំក៏ឃើញកញ្ឆាស្រស់ ក្នុងបាវក៏ឃាត់ខ្លួន ថ្ងៃព្រហស្បតិ៍ទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥ និង១៥នាទីព្រឹក។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ១-ឈ្មោះ អិន ឡង់ឌីវិថេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្បាលដំរី ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវនិង២-ឈ្មោះ ផល ភេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដើមរំដែល ឃុំ សោម ស្រុកគិរីវង់ ខេត្តតាកែវ។ វត្ថុតាងមាន កញ្ឆាស្រស់ ទម្ងន់៣,២ kg ម៉ូតូ០១គ្រឿងម៉ាកឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1Q-6154 ដាវសាំម៉ូរ៉ៃ០១ និង កាំភ្លើងកៃច្នៃ០១ដើម។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread