អង្គការណាសានឹងបង់ម្នាក់១ដុល្លារដល់ក្រុមហ៊ុនចំនួន៤ដើម្បីប្រមូលដុំថ្មនិងដីពីឋានព្រះចន្ទ

អង្គការណាសានឹងបង់ប្រាក់ឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Colorado ចំនួន ១ ដុល្លារ ដើម្បីប្រមូលថ្មតូចៗពីភពព្រះចន្ទ។

ក្រុមហ៊ុន Lunar Outpost ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ៤ ដែលទទួលបានកិច្ចសន្យាក្នុងការប្រមូលយកដុំថ្ម ឬដីពីព្រះចន្ទសម្រាប់ទីភ្នាក់ងារអវកាសអាមេរិកក្នុងទឹកប្រាក់សរុប ២៥.០០១ ដុល្លារ។

ណាសានឹងប្រើដីនៅក្នុងកម្មវិធី Artemis របស់ខ្លួនដែលមានគោលបំណងបញ្ជូនបុរសនិងស្ត្រីដំបូងបង្អស់ទៅកាន់ព្រះចន្ទនៅឆ្នាំ ២០២៤ ។

ហើយអង្គការនេះក៏កំពុងព្យាយាមបង្កើតគំរូអាជីវកម្មសម្រាប់ការទាញយកលក់និងប្រើប្រាស់ធនធាននៅក្រៅផែនដីផងដែរ។

អ្នកដេញថ្លៃដែលឈ្នះផ្សេងទៀតគឺក្រុមហ៊ុន Masten Space Systems ដែលមានមូលដ្ឋាននៅរដ្ឋ California និង ispace មានមូលដ្ឋាននៅទីក្រុងតូក្យូ រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធអឺរ៉ុបរបស់ខ្លួន។

ណាសានឹងត្រូវបង់លុយឱ្យក្រុមហ៊ុនសម្រាប់ការប្រមូលសំណាកដុំថ្មលើព្រះចន្ទនីមួយៗដែលមានទម្ងន់ពី ៥០ ក្រាមទៅ ៥០០ ក្រាម៕ ប្រភព៖BBC
 

adverise with khmeread