សិស្សស្រីមករៀនថ្ងៃណាក៏ឃើញតែដេកក្នុងថ្នាក់ លោកគ្រូសួរ៣សំណួរ ដល់សំណួរទី៣ ឆ្លើយញាក់សាច់!

សំណើច ៖ សាន់នីតែងគេងក្នុងថ្នាក់រហូតឱ្យតែដល់ម៉ោងរៀន។ ថ្ងៃមួយលោកគ្រូបានហៅនាងក្នុងពេល​នាងកំពុងគេង "សាន់នី ប្រាប់លោកគ្រូមើល៎ តើនរណាជាអ្នកបង្កើតចក្រវាល?"។

នៅពេលសាន់នីមើលទៅភាំងៗ បប់ប៊ីអង្គុយពីក្រោយនាង យកប៊ិកចាក់ពីក្រោយខ្នងនាង។ 

សាន់នីលាន់មាត់ថា "ព្រះ!" ហើយលោកគ្រូនិយាយថា "ពិតជាល្អណាស់" ហើយសាន់នីក៏ដេកទៅវិញ។

មួយសន្ទុះក្រោយមក លោកគ្រូកត់សម្គាល់ឃើញសាន់នីដេកក្នុងថ្នាក់ម្តងទៀត ហើយក៏សួរនាង "តើព្រះរបស់យើងជានរណា"។ ជាថ្មីម្តងទៀត នាងធ្វើមុខស្រឡាំងកាំង។

លើកនេះ បប់ប៊ីបានសង្គ្រោះនាងទៀតហើយ ដោយយកប៊ិកចាក់ពីក្រោយម្តងទៀត។

នាងឈឺពេកស្រែកថា "ព្រះយ៉េស៊ូ"។ លោកគ្រូជាថ្មីម្តងទៀតនិយាយថា "ល្អណាស់"​ ហើយសាន់នីក៏ចាប់ផ្តើមគេងវិញ។

បន្ទាប់មក លោកគ្រូសួរសាន់នីនូវសំណួរទី៣ "តើនាងអេវនិយាយអ្វីទៅអាដាំ ក្រោយនាងមានកូនទី២៣?"។​

ជាថ្មីម្តងទៀត បប់ប៊ីបានយកប៊ិកចាក់នាងពីក្រោយមួយទំហឹង។ លើកនេះ សាន់នីក្រោកឈរ ហើយស្រែកខ្លាំងៗថា "បើឯងយកវាចាក់អញទៀត អញនឹងកាច់វាជាពីរ"៕

adverise with khmeread