adverise with khmeread 1

​ចូល​ត្រង់​កន្លែង​នេះ​នៅក្នុង Facebook Messenger អ្នកនឹង​ភ្ញាក់ផ្អើល​!

​    ​លោកអ្នក​ច្បាស់​ជា​ប្រើ​កម្មវិធី Messenger របស់ Facebook ដើម្បី​ធ្វើការ​ផ្ញើ​សារ​ជាមួយ​មិត្តភក្តិ បងប្អូន​ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ប៉ុន្តែ​អ្នក​មិនបាន​ដឹងថា មាន​កន្លែង​អា​ថ៍កំ​បាំង​មួយ​ដែល Facebook បាន​លាក់​អ្នក​ទេ​។​

​    ​Facebook មានមុខ​ងារ​មួយ​ដែលមាន​ឈ្មោះថា "Message Request" នៅពេលដែល​នរណាម្នាក់​ដែល​មិនមែនជា​មិត្តភក្តិ​របស់​អ្នក​ព្យាយាម​ផ្ញើ​សារ​មក​អ្នក ប៉ុន្តែ​សារ​ទាំងនោះ​មិនបាន​លោត​មក​អ្នក​ផ្ទាល់​នោះទេ ប៉ុន្តែ​ពួកវា​ត្រូវបាន​លាក់​។​

​    ​ដើម្បី​រកសារ​ដែល​លាក់​ទាំងនេះ លោកអ្នក​គ្រាន់តែ​បើក​កម្មវិធី Messenger រួច​ចូលទៅ​កាន់ Settings > People > Message Requests > See Filtered requests ជាការ​ស្រេច​។​

​    ​សារ​ភាគច្រើន​អាចជា Spam ប៉ុន្តែ​អ្នក​ប្រហែលជា​ខក​សារ​ដែល​ផ្ញើ​ដោយ​មិត្តភក្តិ​ចាស់​ធ្លាប់​រៀន​នៅ​វិទ្យាល័យ​ជាមួយ​អ្នក​ពីមុន​ក៏​ថា​បាន​៕

adverise with khmeread
ប្រភព៖ pix11

មតិយោបល់