អង្គការសិទ្ធិមនុស្សនិយាយថា បង់ក្លាដែសរើទីលំនៅរបស់ជនជាតិរ៉ូហ៊ីយ៉ាទៅកោះដាច់ស្រយាលប្រឆាំងនឹងឆន្ទៈពួកគេ

អាជ្ញាធរនៅក្នុងប្រទេសបង់ក្លាដែសបានចាប់ផ្តើមផ្លាស់ទីលំនៅជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ទៅកាន់កោះដាច់ស្រយាលមួយ ទោះបីជាមានការព្រួយបារម្ភអំពីសុវត្ថិភាពនិងការប្រឆាំងបំណងរបស់ពួកគេក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថាជនភៀសខ្លួនប្រហែល ១.៦០០នាក់ត្រូវបានគេដឹកជញ្ជូនកាលពីថ្ងៃសុក្រទី៤ធ្នូឆ្ពោះទៅកោះ Bhasan Char ដែលជាកោះងាយនឹងរងគ្រោះទឹកជំនន់នៅឈូងសមុទ្រ Bengal។

បង់ក្លាដែសនិយាយថា អ្នកទាំងអស់ដែលត្រូវបានផ្លាស់ទីលំនៅបានផ្តល់ការយល់ព្រម។

ប៉ុន្តែជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសបានប្រាប់ BBC កាលពីខែតុលាថា ពួកគេមិនចង់ផ្លាស់ទីលំនៅទៅកោះនោះទេ។

ក្រុមសិទិ្ធមនុស្សបានលើកឡើងពីការព្រួយបារម្ភថា មនុស្សជាច្រើនដែលធ្វើដំណើរទៅកាន់កោះនេះកាលពីថ្ងៃសុក្រ កំពុងត្រូវបានគេផ្លាស់ទីស្នាក់អាស្រ័យប្រឆាំងនឹងឆន្ទៈរបស់ពួកគេ៕

adverise with khmeread