ធ្លាយឧស្ម័នពុលនៅអណ្តូងរ៉ែធ្យូងថ្មនៅចិន សម្លាប់កម្មករ ១៨ នាក់ និងបាត់ខ្លួន៥នាក់

ទូរទស្សន៍រដ្ឋចិននិយាយកាលពីថ្ងៃសៅរ៍ទី៥ធ្នូថា កម្មករអណ្តូងរ៉ែចំនួន ១៨នាក់បានស្លាប់ និង៥នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានការលេចធ្លាយឧស្ម័នកាបូនម៉ូណូស៊ីតនៅអណ្តូងធ្យូងថ្មមួយនៅភាគនិរតីនៃប្រទេស។ 

ទូរទស្សន៍ CCTV បានរាយការណ៍ថា មនុស្សម្នាក់ត្រូវបានគេជួយសង្គ្រោះពីអណ្តូងរ៉ែ Diaoshuidong ក្នុងក្រុង Chongqing។

ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃសុក្រ។

យ៉ាងណាក្តីគ្រោះថ្នាក់នៃការជីកយករ៉ែនៅក្នុងប្រទេសចិនមិនមែនជារឿងកម្រនោះទេ ហើយជារឿយៗវាកើតឡើងដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពមិនត្រូវបានអនុវត្ត។

យោងតាម CCTV បានឱ្យដឹងថា ការលេចធ្លាយឧស្ម័ននៅអណ្តូងរ៉ែ Diaoshuidong បានកើតឡើងខណៈដែលកម្មករកំពុងរុះរើឧបករណ៍នៅក្រោមដី។ អណ្តូងរ៉ែនេះក៏ត្រូវបានបិទរយៈពេលពីរខែមុនផងដែរ។

នៅខែកញ្ញាកម្មករ ១៦នាក់ត្រូវបានសម្លាប់នៅអណ្តូងរ៉ែមួយផ្សេងទៀតនៅជាយក្រុង Chongqing នៅពេលរ៉កយោងធ្យូងថ្មបានឆេះ ដែលបញ្ចេញនូវជាតិកាបូនម៉ូណូអុកស៊ីតខ្ពស់។

កាលពីខែធ្នូ ឆ្នាំ២០១៩ ការផ្ទុះមួយនៅអណ្តូងរ៉ែធ្យូងថ្មមួយក្នុងខេត្ត Guizhou នៅភាគនិរតីប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់៕ ប្រភព ៖ BBC

adverise with khmeread