លោកត្រាំចាញ់ឆ្នោតក៏ពិតមែន តែចំណេញជាង១លានដុល្លារពីការធ្វើយុទ្ធនាការបោះឆ្នោត

ប្រធានាធិបតីដូណាល់ត្រាំប្រហែលជាបាត់បង់សន្លឹកឆ្នោត ៧ លានក៏ពិតមែន ប៉ុន្តែលោកនៅតែទទួលបានប្រាក់ចំណូល១,១លានដុល្លារពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងអង្គភាពពាក់ព័ន្ធតាមរយៈការចំណាយលើសណ្ឋាគាររបស់គាត់នៅសប្តាហ៍ចុងក្រោយនៃការប្រណាំងប្រជែងឆ្នោត។

លោកត្រាំបានបន្តការធ្វើដំណើរយ៉ាងមមាញឹកនៅក្នុងសប្តាហ៍ចុងក្រោយនៃយុទ្ធនាការនេះ ដោយជិះយន្តហោះទៅកាស៊ីណូ Las Vegas របស់គាត់ក៏ដូចជាទីលានវាយកូនហ្គោល Mar-a-Lago និងភូមិគ្រឹះផ្សេងទៀតដែលគាត់មាន។

ក្នុងពេលជាមួយគ្នានេះយុទ្ធនាការរបស់គាត់បានជះសាច់ប្រាក់សម្រាប់ការប្រើប្រាស់លើសណ្ឋាគារទាំងនោះ ដែលវាតម្រូវឱ្យធ្វើនៅពេលវាប្រើ។ ទឹកប្រាក់ចំនួន ១,១ លានដុល្លារពីយុទ្ធនាការរបស់គាត់និងម្ចាស់ជំនួយដែលពាក់ព័ន្ធនៅក្នុងសប្តាហ៍ចុងក្រោយគឺជាផ្នែកមួយនៃទឹកប្រាក់ ៦,៧ ដុល្លារដែលធំជាងមុននៃយុទ្ធនាការត្រាំ ហើយម្ចាស់ជំនួយជាអ្នកទូទាត់ប្រាក់ដល់ភូមិគ្រឹះរបស់គាត់សរុប នេះបើយោងតាមកាសែត Washington Post ៕

adverise with khmeread