adverise with khmeread 10

លោកពូ​ទីន​វាយបក​លើ​ឯកសារ Panama Papers ថា​ជា​ផែនការ​អាមេរិក​ដើម្បី​ធ្វើឱ្យ​រុស្ស៊ី​ចុះខ្សោយ​ប៉ុណ្ណោះ

​    ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា ការបញ្ចេញ​ឯកសារ Panama Papers គឺជា​ផ្នែក​មួយ​នៃ​ផែនការ​អាមេរិក​ដើម្បី "​ធ្វើឱ្យ​ផ្ទៃក្នុង​រុស្ស៊ី​រង្គោះរង្គើ​" ហើយ​មិត្ត​ភ្តិ​របស់គាត់​ក្នុង​ឯកសារ​លេច​ធ្លាយ​នេះ​គឺ​គ្រាន់តែ "​ទិញ​ឧបករណ៍​តន្ត្រី​" ប៉ុណ្ណោះ​។ 

​     ប្រធានាធិបតី​រុស្ស៊ី​បាន​វាយបក​វិញ​លើ​ឯកសារ​លេច​ធ្លាយ ១១,៥ លាន​ច្បាប់​ពី​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ប៉ា​ណា​ម៉ា ក្នុងនោះ​ឯកសារ​មួយចំនួន​បាន​លាតត្រដាង​ថា អ្នកលេង​វី​យូ​ឡុង លោក​សឺ​ហ្គី រ៉ូ​ល​ឌូ​ជីន (Sergei Roldugin) បាន​កសាង​អាណាចក្រ​ជំនួញ​ដ៏​ធំ​មួយ​យ៉ាង​ស្ងាត់ស្ងៀម​។ 

​    ​ចក្រភព​នេះ​តាម​ដឹងបាន​ពាក់ព័ន្ធ​ជាមួយនឹង​ការធ្វើ​ប្រ​ត្តិ​ប​ត្តិ​ការ​ក្រៅប្រទេស ដែល​អាច​ជាប់ទាក់ទង​នឹង​លោកពូ​ទីន មិត្តភក្តិ​របស់លោក​រ៉ូ​ល​ឌូ​ជីន​អាយុ ៦៤ ឆ្នាំ​។ 

​     កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកពូ​ទីន​បាន​និយាយ​ការពារ​មិត្ត​គាត់​ថា រ៉ូ​ល​ឌូ​ជីន​ពុំបាន​ប្រព្រឹត្ត​ខុស​អ្វី​ទាំងអស់ និង​បាន​ចំណាយលុយ​ពី​ការរកស៊ី​ទិញ​ឧបករណ៍​តន្ត្រី​ថ្លៃៗ ដែល​គាត់​យកទៅ​បរិច្ចាគ​ដល់​បណ្តា​វិទ្យាស្ថាន​សាធារណៈ​។ 

​    ​លើសពីនេះ​ទៀត លោក​បាន​អះអាងថា ឯកសារ​លេច​ធ្លាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​មិន​ពិត​ដឹកនាំ​ដោយ​អាមេរិក ធ្វើឡើង​ប្រឆាំងនឹង​រុស្ស៊ី​ដើម្បី​ធ្វើឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ចុះខ្សោយ​។ 

​    ​ក្នុងការ​ថ្លែង​ជា​សាធារណៈ​លើកដំបូង​របស់លោក​ទៅកាន់​អ្នកចូលរួម​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក​ទាក់ទង​នឹង​ឯកសារ​លេច​ធ្លាយ លោកពូ​ទីន​និយាយថា "​គូប្រជែង​របស់​យើង​មានការ​ព្រួយបារម្ភ​ចំពោះ​ការរួបរួម និង​ការ​សាមគ្គី​របស់​ប្រជាជាតិ​រុស្ស៊ី​។ ពួកគេ​មានបំណង​ធ្វើឱ្យ​ផ្ទៃក្នុង​យើង​រង្គោះរង្គើ​។ មាន​មិត្តភក្តិ​មួយរូប​របស់​ប្រធានាធិបតី​រុស្ស៊ី គាត់​បានធ្វើ​រឿង​បែបនេះ​មែន ហើយ​អាចមាន​ធាតុ​នៃ​អំពើពុករលួយ​នៅ​ទីនោះ​។ ប៉ុន្តែ​ពិតជា​គ្មាន​ធាតុ​នៃ​អំពើពុករលួយ​ណាមួយ​នោះឡើយ​"​។ 

​    ​លោកពូ​ទីន​បាន​និយាយថា លោក​រ៉ូ​ល​ឌូ​ជីន​គឺជា​តន្ត្រីករ​ដ៏​អស្ចារ្យ និង​ជា​ម្ចាស់​ភាគហ៊ុន​តួច​មួយ​ក្នុង​ក្រុមហ៊ុន​រុស្ស៊ី​មួយ ដែល​គាត់​រកលុយ​បាន​ពី​ទីនោះ​មួយចំនួន ប៉ុន្តែ​មិនមែន​ពាន់​លាន​ដុល្លារ​នោះទេ​។ 

​     លោក​បាន​និយាយថា រ៉ូ​ល​ឌូ​ជីន​បាន​ចំណាយលុយ​សឹងតែ​ទាំងអស់ ដែល​គាត់​រកបាន​ពី​ការរកស៊ី​លើ​ការ​ទិញយក​ឧបករណ៍​តន្ត្រី​ថ្លៃៗ​ក្រៅប្រទេស ដែល​ឥឡូវ​គាត់​កំពុង​ស្ថិតក្នុង​ដំណើរការ​ប្រគល់​វា​ជូន​បណ្តា​វិទ្យាស្ថាន​របស់​រដ្ឋ​។ 

​    ​លោកពូ​ទីន​បាន​ថ្លែងថា "​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែលមាន​មិត្តភក្តិ​បែបនេះ​"៕ 

 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់