adverise with khmeread 32ec351500000578 0 image a 25 1460014300479

តារា​រុស្ស៊ី​រូបនេះ​ត្រូវបាន​ប្រៀបធៀប​ជាមួយ​គីម​កា​ដា​សៀន​ដោយសារតែ​ដើមទ្រូង និង​ត្រគាក​ធំៗ​របស់​នាង​!

​    ​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី នាង អាណា​តា​ស៊ី​យ៉ា គ្វី​ត​កូ (Anastasiya Kvitko) ដែល​គេ​ប្រសិទ្ធ​នាម​ថា​ជា​គីម​កា​ដា​សៀន​រុស្ស៊ី​ដោយសារតែ​ដងខ្លួន​ល្វត​ល្វន់​របស់​នាង បានលើកឡើង​ថា​រាង​ស្អាត​របស់​នាង​ទទួលបាន​ដោយ​ជោគជ័យ​ក៏​ព្រោះតែ​នាង​បដិសេធ​ធ្វើការ​សម្រក​ទម្ងន់​។​

​    ​តារា​បង្ហាញ​ម៉ូត​វ័យ ២១ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​តារា​កម្មវិធី​ជជែក​តាម​ទូរទស្សន៍​សញ្ជាតិ​អាមេរិក គីម កា​ដា​សៀន ដោយសារតែ​ដើមទ្រូង​ទំហំ ៣៧,៤ អ៊ី​ញ ចង្កេះ ២៤,៨ អ៊ី​ញ និង​ត្រគាក ៤១,៣ អ៊ី​ញ​របស់​នាង​។ 

​    ​ឥឡូវ​រស់នៅក្នុង​ទីក្រុង​ម៉ៃ​អា​មី តារា​រុស្ស៊ី​រូបនេះ​មាន​ដើមកំណើត​នៅ​ដែនដី Kaliningrad ក្នុងប្រទេស​រុស្ស៊ី​ស្ថិតនៅ​តំបន់​សមុទ្រ​បាល់​ទិ​ក និង បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូត​កាលពី​នាង​មាន​អាយុ ១៧ ឆ្នាំ​។ 

​    ​ទីភ្នាក់ងារ​បង្ហាញ​ម៉ូត​ដំបូង​របស់​នាង​បានស្នើ​ឱ្យ​នាង​បញ្ចុះទម្ងន់ ប៉ុន្តែ​អាណា​តា​ស៊ី​យ៉ា​បាន​បដិសេធ ហើយ​ចាប់តាំងពី​ពេល​នោះមក​នាង​មាន​អ្នកគាំទ្រ​ដល់​ទៅ ២,៦ លាន​នាក់​ហើយ​នៅលើ Instagram ជាទី​ដែល​នាង​បង្ហាញ "​ជំនឿ​ជាក់​" របស់​នាង​ដោយ​មោទនភាព​បំផុត​។​

​     ពេល​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik សួរ​អំពី​អា​ថ៍កំ​បាំង​នៃ​ប្រជាប្រិយភាព​របស់​នាង​ក្នុងចំណោម​ប្រុសៗ នាង​បាន​និយាយថា "​ខ្ញុំ​គិតថា វា​មកពី​រូបរាង​សមជា​ស្រី​របស់ខ្ញុំ​។ ខ្ញុំ​មិនដែល​គិតថា​ហេតុអ្វី​បានជា​ខ្លួន​ខ្ញុំ​ឥឡូវនេះ​មាន​សព្វ​អ្វីៗ​ដូច​គីម​កា​ដា​សៀន​រហូតដល់​ថ្នាក់​ពួកគេ​ប្រៀបធៀប​ខ្ញុំ​ទៅនឹង​រូបនាង​នោះទេ​"​។ 

​    ​"​នៅពេល​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ខ្ញុំ​ត្រូវបាន​អ្នក​ថតរូប​ម៉ូត​ទាន់សម័យ​លោក អាន់​វ៉ា ណូ​រ៉ូ​វ (Anvar Norov) ចាប់អារម្មណ៍ ហើយ​បន្ទាប់ពី​នោះមក ខ្ញុំ​ក៏​ចូលចិត្ត​ការ​ក្លាយជា​តារា​បង្ហាញ​ម៉ូត និង​បាន​បន្ត​ដើរ​លើ​វិថី​នេះ​រហូតមក​"​។

 

​    ​ទោះបី​មានការ​សន្និដ្ឋាន​តាម​បណ្តាញ​សង្គម​ថា​នាង​បាន​វះកាត់​ពង្រីក​សុដន់ ក៏ប៉ុន្តែ​តារា​បង្ហាញ​ម៉ូត​រុស្ស៊ី​រូបនេះ​បដិសេធថា​នាង​ពុំ​ដែលមាន​ផែនការ​ប្រើប្រាស់​ការវះកាត់​ប្លា​ស្ទិ​ក​នោះទេ​។ 

​    ​នាង​បាន​បកស្រាយ​ថា "​រឿង​តែមួយគត់​ដែល​ខ្ញុំ​ចំណាយពេល​លើ​គឺ​កីឡា ដូច្នេះ​ខ្ញុំ​ចំណាយពេល​ច្រើន​នៅ​កន្លែង​ហាត់​កីឡា​។ ខ្ញុំ​នឹងមិន​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ទាំងអស់ ព្រោះ​ខ្ញុំ​មាន​រូបរាង​ធម្មជាតិ​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​ចាត់ទុក​ការវះកាត់​ជា​រឿង​អវិជ្ជមាន​នោះទេ​"៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់