5c0079d7 c2b3 4d95 b862 913f8d845f9f

ឆ្លង​ចរន្ត​អគ្គី​នី​ឆេះ​កាប៊ីន​ភ្លើង​ផ្អើល​ទាំងយប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​កាប៊ីន​ភ្លើង​យ៉ាង​ស​ន្ទោ​ស​ន្ទៅ​បង្ក​ឲ្យ​មានការ​ភ្អា​ក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​អន្តរាគមន៍។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៧​ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ច្រកចូល​សាលា​អន្តរជាតិ​ដេលី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​ភ្លើង​បាន​ផ្ទុះ​ចេញពី​កាប៊ីន​ភ្លើង​ហើយ​បង្កចេញ​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោ​ន្ធៅ​ទើប​រាយ​ការ​ទៅ​កម្លាំង​ម​ត្ថ​កិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍​ចំនួន​៤​គ្រឿង​តែ​បាញ់​អស់​ចំនួន​មួយគ្រឿង​អគ្គីភ័យ​ក៏បាន​រលត់ទៅវិញ​។​

    សមត្ថកិច្ច​បានអោយដឹង​ថា រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​មកជួយ​អន្តរាគមន៍​នោះ​មាន​ខាង​អង្គភាព​កងពលតូច​ង​៧០​ចំនួន​៣​គ្រឿង​និង​មកពី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​១​គ្រឿង និង​បាញ់​អស់​ចំនួន​១​គ្រឿង​អគ្គីភ័យ​ក៏​រលត់ទៅវិញ​ដោយ​មិន​ឆេះ​រាលដាល​ល់​ផ្ទះ​ប្រជាពល រដ្ឋ​នោះទេ​ហើយក៏​មិនមាន​របួស​ដល់​មនុស្ស​នោះដែរ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់