2000 8

គំនូរ​ទាំងនេះ​បរិយាយ​អំពី​មនុស្ស​ឆ្នាំ​១៩០០​ស្រមៃ​ដល់​មនុស្ស​ឆ្នាំ​២០០០, រូប​ខ្លះ​ឃើញ​ហើយ​ហួសចិត្ត​!

​    ​វា​ពិតជា​រឿង​រំភើប​អស្ចារ្យ​ដែល​បានឃើញ​មនុស្ស​ជំនាន់​មុន​ស្រមៃ​អំពី​អនាគត​។​

​    ​រូបគំនូរ "France in the Year 2000" គឺជា​គំរូ​ឧទាហរណ៍​ស្រាប់​។ គំនូរ​ជាច្រើន​គូរ​ដោយ​វិចិត្រករ Jean-Marc Côté និង វិចិត្រករ​បារាំង​ជាច្រើន​រូប​ទៀត​ក្នុង​ឆ្នាំ ១៨៩៩, ១៩០០, ១៩០១ និង ១៩១០ បានបង្ហាញ​ការបរិយាយ​របស់​វិចិត្រករ​ទាំងនោះ​អំពី​រូបរាង​នៃ​ការរស់នៅ​របស់​មនុស្ស​ក្នុង​ឆ្នាំ ២០០០ មាន​សភាព​បែបណា​។ រូបភាព​ទីមួយ​ក្នុងចំណោម​រូប​ទាំងអស់នោះ​ត្រូវបាន​បោះ​ពុ​ម្ភ និង​បិត​លើ​កញ្ចប់​បារី និង​ស៊ី​ហ្គែ​រ​នៅ​អំឡុង​ពិព័រណ៍​ពិភពលោក​ឆ្នាំ ១៩០០ ក្នុង​ទីក្រុង​ប៉ារីស នេះ​បើ​យោងតាម​ឯកសារ Public Domain Review​។ 

​       គំនិត​ស្រមើល​ស្រមៃ​របស់​វិចិត្រករ​ទាំងនោះ​មានដូចជា​ឧបករណ៍​មេកានិច មនុស្ស​ចេះ​ហោះ និង​អ្វីៗ​ជាច្រើន​ទៀត ប៉ុន្តែ​ពុំមាន​ការ​ស្រមៃ​ដល់​ការធ្វើដំណើរ​ចេញ​ក្រៅ​អវកាស​ឡើយ​។ សូម​ទស្សនា​រូបភាព​នៃ​ការ​ស្រមើល​ស្រមៃ​របស់​មនុស្ស​ឆ្នាំ ១៩០០ អំពី​មនុស្ស​ឆ្នាំ ២០០០ ថា​តើ​វា​មាន​រូបរាង​យ៉ាងដូចម្តេច​៕   

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់