adverise with khmeread 13828c35 0cd7 4e8c b4ac 4bf725b6ad92

ឃាត់​មុខសញ្ញា​លួច​ម៉ូតូ​៣​នាក់ មាន​ទាំង​ស្រោមអនាម័យ​ជាប់​នឹង​ខ្លួន​

    ភ្នំពេញ ៖ មុខសញ្ញា​លួច​ឆ្កឹះ​សោតា​ម​ផ្ទះ  លួច​យក​ម៉ូតូ​៣​នា​ក្រូ់​បាន​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​កន្លះ​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​០៨ ខែមេសា ​ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​បេតុង ក្រុមទី​១៣ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ដកហូត​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​និយាយថា ខណៈ​កម្លាំង​ល្បាត​ខណ្ឌ ប៉ុស្តិ៍​និង​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​បានធ្វើ​ការឃាត់​មុខសញ្ញា​បីនាក់​ក្នុងនោះ​មាន :១-​ឈ្មោះ​ សែម ឈី ​ហៅ​អា​មាក់ អាយុ​២៥​ឆ្នាំ​,២-​ឈ្មោះ​ គៀង វិចិត្រ ​ហៅ​ទូ អាយុ​២៥​ឆ្នាំ​ និង៣-​ឈ្មោះ​មាស  ពិ​សែន​ហៅ​ឡែ​ន ហៅ​ស្ទីក អាយុ​៣០​ឆ្នាំ​។ ក្រោយ ពេល​ឃាត់​ធ្វើការ​ឆែកឆេរ​រកឃើញ​មាន​ដែក​អក្សរ​តេស​ម្រា​ប់​កាច់​សោក​ម៉ូតូ​មួយ ,ផ្លែ​ទួ​ណឺ​វី​ស​មួយ ,​ដែក​លួស​សំរាប់​ឆ្កឹះ​សោ​ផ្ទះ​ចំនួន​១០​កំណាត់ ​,​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ក់​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD-1006​និង​ស្រោមអនាម័យ​ផងដែរ។​

    បច្ចុប្បន្ន​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​បន្តធ្វើ​និតិ​វិធី ស្រាវជ្រាវ​រក​បទ​ល្មើ​កន្លងមក​ពាក់ព័ន្ធ​សកម្មភាព​លួច ប្លន់​ក្នុង​មូលដ្ឋាន និង​បក្សពួក​បន្តទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់