adverise with khmeread Unnamed

ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ខ្លួនឯង​នៅនឹងកន្លែង

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កដោយ​ជនរងគ្រោះ​បើក​ម៉ូតូ​ដួល​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ នៅ ត្រង់ចំណុច​មុខ​ហាង​សួន "​កម្ពុជា​១៨​ម៉ោង "​លើផ្លូវ​៧​មករា ស្ថិតក្នុង​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។  

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កដោយ​ម៉ូតូ​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ​បិទ​ពណ៌​បៃតង ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02 1-1111 អ្នកបើកបរ​ឈ្មោះ ​ឡឹ​ក ផាន​ណែ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ស្លាប់​) បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ 

    លុះ​មកដល់​ចំណុច​ខាងលើ​បាន​ដួល​ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ 

    បន្ទាប់ពី​កើតហេតុ​សព​នឹង​មធ្យោបាយ​ម៉ូតូ​ត្រូវ​គ្រួសារ​មក​ទទួល​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់