adverise with khmeread Fcca1a40 04e0 46ee 8438 1c23d39cfe53

ជួញ​ម្នាក់ ប្រើប្រាស់​ម្នាក់​ជាប់​ខ្នោះ​ទាំង​២

      ព្រះសីហនុ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​នៅវេលា​ម៉ោង២ ​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ថ្ងៃទី០៨ ខែ​មេសា​ ឆ្នាំ២០១៦ ​នេះពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿ​ញៀន​នៅ​ចំណុច​ផ្ទះសំណាក់ គឹម ចន្ថា២ស្ថិតក្នុង​ក្រុម២០ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

      ប៉ូលិស​និយាយថា មនុស្ស ២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន១. ឈ្មោះ ម៉េង ប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើត​ខេត្តតាកែវ ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ មុខរបរ​ព្រូឡាន (​ចែកចាយ​)​ ​និង ២. ឈ្មោះ សាយ ច​ន្ត្រា អាយុ​22​ឆ្នាំ ស្រុកកំណើត​ខេត្តកំពត ស្នាក់នៅសង្កាត់​ទឹកថ្លា ភ្នំពេញ តៃកុង​ឡាន (​ប្រើប្រាស់​)​។​​ វត្ថុ​តាង​មាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មិន ICE ចំនួន ១ កញ្ចប់ ទំងន់ ៤,៥៣g។​

       បច្ចុប្បន្នកំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់