adverise with khmeread Cd344b05 97e5 4624 8feb ae4feac4ca8e   copy

វាយ​ប្លន់​ជនបរទេស​ឲ្យ​របួស​ពី​ខែមីនា ចូល​ខែមេសា​ជាប់​ខ្នោះ​

     ព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ កណ្តាល​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​០៧ ខែ​មេសា​ ឆ្នាំ​២០១៦  ពីបទ ស្ទាក់​វាយ​ដោយ​ប្រើ​ដំបង​ឈើ ប្លន់​ទៅលើ​ជនបរទេស បណ្តាល​ឲ្យ​រងរបួស​ស្រាល កាលពី​ថ្ងៃទី ១៥ ខែ​មីនា​ ឆ្នាំ២០១៦ វេលា​ម៉ោង​១១​យប់​កនលងទៅនេះ​នៅ​ចំណុច​ភ្នំ​៩៦ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ។​

     ប៉ូលិស​និយាយថា សម្ភារៈ​បាត់បង់​រូ​ម​មាន ៖ ទី១. ម៉ូតូ​អែ​ប្លែ​ត សេរី​ឆ្នាំ​២០១៤ ១​គ្រឿង​ ទី២. i pad ១​គ្រឿង និង​ទី៣. ទូរស័ព្ទដៃ ១​គ្រឿង​ដែល​ជនរងគ្រោះ​ឈ្មោះ DAVID  MOORE  ភេទ​ប្រុស សញ្ជាតិ​កាណាដា មុខរបរ​ទេសចរណ៍។​

     ចំណែក​ជនសង្ស័យ​២​នាក់​មានឈ្មោះ ៖ ទី១.​ឈ្មោះ ប៊ុន ពុធ ហៅ​ខ្មៅ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាកនៅ​ផ្ទះជួល ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ (​ចារី​ដៃដល់​)  ទី២.ឈ្មោះ ​ផុន វ៉ាន់​លោត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ( អ្នកទទួលផល​ចោរកម្ម ) និងទី៣.​ស្គាល់​អត្តសញ្ញាណ​ហើយ កំពុង​តាម​ចាប់។​ ​វត្ថុតាង​ចាប់យក​បាន ៖ ១.​ម៉ូតូ​អែ​ប្លែ​ត ១​គ្រឿង​និង​២. i pad ១​គ្រឿង ។​

    ​​  បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់