adverise with khmeread Jk main

អតីត​មិត្តស្រី​របស់​តួឯក​ក្នុង Descendants of the Sun ត្រូវបាន​រិះគន់​បន្ទាប់ពី​ធ្លាយ​រូបថត​ដ៏​អាក្រក់​របស់​នាង​ជាមួយ​តួ​ប្រុស​

    ​រូបថត​ចាស់​មួយ​នៃ​តួ​សម្ដែង​លោក Song Joong-ki និង​អតីត​មិត្តស្រី​របស់គាត់​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​។​

​    ​រូបថត​នោះ​ទំនង​ដូចជា​បាន​ថត​នៅ​ទូរ​ថតរូប​សាធារណៈ ជា​កន្លែង​ពេញនិយម​សម្រាប់​គូស្នេហ៍​កូរ៉េ និង​បង្ហាញ​អ្នក​ទាំងពីរ​ឱប​គ្នា​យ៉ាង​ស្និទ្ធ​។

​    ​យោងទៅលើ​វេ​ប​សាយ AsiaOne រូបភាព​ត្រូវបាន​បង្ហោះ​ដំបូង​នៅលើ​បណ្ដាញ​សង្គម Facebook ក្រោម​ចំណងជើង​ថា "​អតីត​មិត្តស្រី​របស់លោក Song Joong-ki"​។​

​    ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​បញ្ចេញមតិ​អាក្រក់ៗ​ទៅលើ​រូបភាព​មួយ​សន្លឹក​នោះ​ដោយសារ​អតីត​មិត្តស្រី​មាន​រូប​សម្ផស្ស​អាក្រក់​ពេក​។​

​    ​យ៉ាងណាមិញ លោក Song Joong-ki បាន​កើន​ប្រជាប្រិយភាព​យ៉ាង​ពេញទំហឹង​ក្នុងពេល​ថ្មីៗ​នេះ ដោយ​គាត់​ជា​តួ​ឯង​ក្នុង​រឿង​ភាគ​កូរ៉េ Descendants of the Sun៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់