adverise with khmeread 1

TOP បង្ហាញរូបភាពត្រួសៗក្នុងឈុតខ្លះនៃរឿង Out of Control ដែលថតនៅអាល្លឺម៉ង់

​    ​បន្ទាប់​ទទួល​ការយល់ព្រម​សម្រាប់​តំណែង​តួអង្គ​មួយរូប​នៅក្នុង​ខ្សែភាពយន្ត Out of Control ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នាពេលខាងមុខ សមាជិក​ក្រុម BIGBANGតារាចម្រៀង​រ៉េ​ប T.O.P បាន​ចែកចាយ​រូបភាព​ក្នុង​លក្ខណៈ​ចំអន់​លេង​មួយ​សន្លឹក ដោយបាន​ផ្តិត​ចេញពី​ទីតាំង​ខ្សែភាពយន្ត​ដែល​កំពុងដំណើរការ​ថត​របស់គាត់​នៅក្នុង​ប្រទេសអាល្ល​ម៉​ង់​។​

​    ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ T.O.P បានធ្វើការ​ចំអន់​លេង​ទៅលើ​បណ្តា​អ្នកគាំទ្រ​ខ្លួន​ជាមួយ​ខ្សែភាពយន្ត​កំពុងដំណើរកា​រ​ថត​របស់គាត់​ដោយបាន​បង្ហោះ​ពីទីតាំង​ថត​ខ្សែភាពយន្ត​ដ៏​អា​ថ៍កំ​បាំង​មួយកន្លែង​។ ដោយ​នៅក្នុង​រូបថត​មួយ​សន្លឹក​នោះ​គាត់​បានធ្វើ​ការបង្ហាញ​ពី​ទិដ្ឋភាព​នៃ​ទីតាំង​សម្តែង និង​ឈុត​ឆាក​សកម្មភាព​របស់គាត់ជាមួយនឹង​នឹង​ពាក្យពេចន៍​ផ្លែផ្កា​មួយចំនួន​ដោយ​គាត់​បានសរសេរថា "Hello I’m Agent Tom!" និង "#Germany" ដែល​បាន​បន្សល់​នៅ​សំណួរ​សំណូម​ឱ្យមាន​ការបញ្ជាក់​ទីតាំង​ថតរបស់គាត់​ពី​បណ្តា​អ្នកគាំទ្រ​ជាច្រើន​ផងដែរ​។​

​    ​បច្ចុប្បន្ន T.O.P ហាក់ដូចជា​បាន​យកចិត្តទុកដាក់​ផ្តោតទៅលើ​ខ្សែភាពយន្ត​ថ្មី​ចុងក្រោយ​របស់គាត់​ដែល​បានចាប់ផ្តើម​ដំណើរ​ការថត​នៅ​ថ្ងៃទី ៣១ ខែមីនា​។ ខ្សែភាពយន្តOut of Control ក៏មាន​ការចូលរួម​សម្តែង​ពី​តារា​សម្តែង​ស្រី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​នាង Cecilia Cheung ខណៈដែល​វា​ក៏​នឹង​ស្ថិត​ជា​ខ្សែភាពយន្ត​ដំបូង​របស់ T.O.P ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ផងដែរ​៕

 

Hello I'm Agent Tom

A photo posted by T.O.P (@choi_seung_hyun_tttop) on

 

Whaam!

A photo posted by T.O.P (@choi_seung_hyun_tttop) on

 

Hello I'm Agent Tom!

A photo posted by T.O.P (@choi_seung_hyun_tttop) on

 

#Germany

A photo posted by T.O.P (@choi_seung_hyun_tttop) on

 

#Germany

A photo posted by T.O.P (@choi_seung_hyun_tttop) on

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់