adverise with khmeread Atl. madrid vs reus deportiu

Copa del Rey អេ​ស្ប៉ា​ញ Atl. Madrid ទទួលភ្ញៀវ​ពុំ​សូវ​ឭ​ឈ្មោះ Reus Deportiu

* Atl. Madrid vs Reus Deportiu, ០២:០០ AM

​ក្រុម​ជើង​ខ្លាំង​ក្របខ័ណ្ឌ​កំពូល​អេ​ស្ប៉ា​ញ Atl. Madrid ថ្ងៃ​ព្រហស្បតិ៍​នេះ​បើកទ្វារ​ស្វាគមន៍​ក្រុម​ដែល​មកពី​លី​ក​លំដាប់​ទី ៣ អេ​ស្ប៉ា​ញ Reus Deportiu ក្នុង​ពានរង្វាន់​ក្នុងស្រុក Copa del Rey វគ្គ ១/១៦ ជើង​ទី​ពីរ​។ ជើង​ទីមួយ Atl. Madrid បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ២-១ ដោយ​គ្រាប់​បាល់​ទីមួយ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Luciano Vietto និង​គ្រាប់​បាល់​ទី​ពីរ​ដោយ Saul Niguez​។​

​ក្រុម​កំពូល​តារាង​អេ​ស្ប៉ា​ញ​ក្របខ័ណ្ឌ  Segunda División B ត្រូវ​ឆ្លងកាត់​ការ​ជម្រុះ​បី​វគ្គ​ទើប​អាច​ឆ្លង​មកកាន់​វគ្គ ៣២ ក្រុម​ចុងក្រោយ​នេះ​បាន​។ ជើង​ទីមួយ​ក្រុម Reus Deportiu បានទទួល​បរាជ័យ​ក្នុង​ទឹកដី​ខ្លួន​រួចមកហើយ​ឥឡូវ​ត្រូវធ្វើ​ដំណើរ​មកលេង​នៅ​ទឹកដី Atl. Madrid វិញ​ម្តង​ក្នុង​ជើង​ពីរ​ដោយ​ពុំ​នាំមក​ជាមួយ​នូវ​ក្តីសង្ឃឹម​ឡើងទៅ​វគ្គ​បន្ទាប់​សោះឡើយ​។ 

- ៥ ប្រកួត​របស់ Atl. Madrid

- ៥ ប្រកួត​របស់ Reus Deportiu 

- ប្រវត្តិ​ជួបគ្នា​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Atl. Madrid ៣-០ Reus Deportiu

adverise with khmeread

មតិយោបល់