adverise with khmeread Cec8c6fd bd5c 485d bf88 4f9e17694564

កំពុង​អង្គុយលេង​លើ​សួនច្បារ ពួក​អ្នកលេង​ចាប់វាយ​ និង​កាប់​ឲ្យ​របួស​ជាប់​ខ្នោះ​៥​នាក់​

     បន្ទាយមានជ័យ ៖ ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង៥ ​និង​៣០​នាទី​ល្ងាច​ ថ្ងៃទី៧ ខែ​មេសា​ ឆ្នាំ២០១៦នៅមុខ​សួន​ស្នេហ៍​ជនបទ ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ភួង ឡៃ​យីន​ភេទ​ប្រុស​អាយុ​១៧ឆ្នាំ​មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ត្រូវរបួស កញ្ចឹងក ក្បាល​ផ្នែក​ខាងក្រោយ សំ រាក​ព្យាបាល​នៅ​មន្ទីរពេទ្យក្រុង បន្ទាប់ពី​ត្រូវបាន​ក្រុមស្ទាវ​មាន​គ្នា​៦​នាក់ជិះ​ម៉ូតូ​២​គ្រឿង​ព្រួត​វាយ ​និង​កាប់​ឲ្យ​របួស​នៅលើ​សួន​។​

     ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​ហើយ​កម្លាំង​ព្រហ្មទណ្ឌ​តាម​ចាប់​ចំនួន ០៥​នាក់  ក្នុងចំណោម​បក្ស​ពួកវា ចំនួន​០៦​នាក់  គឺ​ទី​០១-​ឈ្មោះ ប៉ាន នូ​លឿន ភេទប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ "ទើប​មកពី​ប្រទេស​ថៃ"  ជា​ជនដៃដល់ ,​ទី​០២- ឈ្មោះ ប្រាក់ ឌិ​ច​សា ហៅ កាត់ ភេទប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​និង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ "ទើប​មកពី​ប្រទេស​ថៃ "  ជា​ជនដៃដល់ ,ទី​០៣- ឈ្មោះ លើ​ត និ​ត ភេទប្រុស អាយុ១៨ឆ្នាំ  នៅភូមិបាណ​យ សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ ជា​បក្សពួក ,​ទី០៤- ឈ្មោះ ដាវ   វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ នៅ​ភូមិភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុងសិរីសោភ័ណ ជា​បក្សពួក ,​ទី០៥- ឈ្មោះ ហួត ប៉ាវ ហៅ ឌី  ភេទប្រុស អាយុ២២​ឆ្នាំ  នៅ​ភូមិ​​ និង​សង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ជា​បក្សពួក និង​ទី០៦- ឈ្មោះ យី មិនទាន់​ស្គាល់​ត្រកូល នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ជា​បក្សពួក "កំពុង​រត់គេចខ្លួន "ក្នុងករណីនេះ​ប៉ូលិស​កំពុង​បន្ត​និតិ​វី​ធី​ទៅកាន់​តុលាការ៕

adverise with khmeread

មតិយោបល់