adverise with khmeread 1

​ក្រោយ​ដឹកនាំ​បាន​យ៉ាង​ល្អ​កាលពី​ខែ​មុន លោក Ranieri ជាប់​ឈ្មោះ​ជា​គ្រូបង្វឹក​ល្អ​ប្រចាំ​ខែមីនា

​    ​គ្រូបង្វឹក​ក្រុម​ក​ញ្ជ្រោ​ញ Leicester លោក Claudio Ranieri បាន​ជាប់​ឈ្មោះ​ជា​គ្រូបង្វឹក Barclays Premier League ល្អ​ប្រចាំ​ខែមីនា ហើយក៏​ជា​លើក​ទី​ពីរ​ក្នុង​រដូវ​កាល​នេះ​ផងដែរ បន្ទាប់ពី​ដឹកនាំ​ក្រុម​មិន​ទទួល​បរាជ័យ​កាលពី​ខែ​មុន​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ដឹកនាំ​ក្រុម​យកឈ្នះ​ក្រុម​ដូចជា Watford, Newcastle និង Crystal Palace ព្រមទាំង​ការប្រកួត​ដ៏​ល្អមើល ២-២ ជាមួយ​ក្រុម West Brom​។​

​    ​លោក Ranieri បាន​បំបាក់​គ្រូបង្វឹក West Ham លោក Slaven Bilic គ្រូបង្វឹក Swansea លោក Francesco Guidolin គ្រូបង្វឹក Bournemouth លោក Eddie Howe ដើម្បី​យក​ពានរង្វាន់​នេះ​។​

​    ​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​គ្រូបង្វឹក​ល្អ​ប្រចាំខែ គិត​តាំងពី​ដើមរដូវ​កាល​រហូតដល់​បច្ចុប្បន្ន​៖

​    ​១. ខែសីហា លោក Manuel Pellegrini មកពី​ក្លឹប Manchester City
​    ​២. ខែកញ្ញា លោក Mauricio Pochettino មកពី​ក្លឹប Tottenham Hotspur
​    ​៣. ខែតុលា លោក Arsene Wenger មកពី​ក្លឹប Arsenal
​    ​៤. ខែវិច្ឆិកា លោក Claudio Ranieri មកពី​ក្លឹប Leicester City
​    ​៥. ខែធ្នូ លោក Quique Sanchez Flores មកពី​ក្លឹប Watford
​    ​៦. ខែមករា លោក Ronald Koeman មកពី​ក្លឹប Southampton
​    ​៧. ខែកុម្ភៈ លោក Mauricio Pochettino មកពី​ក្លឹប Tottenham Hotspur
​    ​៨. ខែមីនា លោក Claudio Ranieri មកពី​ក្លឹប Leicester City៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់