adverise with khmeread Untitled 1

ហេតុតែ​ស្រឡាញ់​ពេក​! អ្នកគាំទ្រ​ផ្កាប់មុខ​ម្នាក់​សង់​រូបសំណាក​ស្តេច​ចម្រៀង​ប៉ុប Michael Jackson នៅ​ឥណ្ឌា​!

    ​រូបសំណាក់​មួយ​របស់​ស្តេច​ម្រៀ​ង​ប៉ុប​ដ៏​ល្បី Michael Jackson ត្រូវបាន​ដំឡើង​នៅក្នុង​ទីក្រុង Chennai ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។​

​    ​រូបសំណាក​ដែលមាន​ប្រវែង​៣​ម៉ែត្រ​នេះ​ត្រូវបាន​ឆ្លាក់​ដោយ​អ្នកគាំទ្រ​ផ្កាប់មុខ​លោក Chandrasekaran ចេញពី​ថ្ម​ក្រា​នី​ត​ខ្មៅ​មួយ​ផ្ទាំង​ធំ​។​

​    ​លោក Chandrasekaran បាន​និយាយថា​គាត់​បាន​ព្យាយាម​បរិច្ចាគ​រូបចម្លាក់​មួយ​នេះ​ទៅ​ក្រុមគ្រួសារ​របស់ Jackson និង​ដំឡើង​វា​នៅ Neverland Ranch ប៉ុន្ដែ​មិនអាច​ធ្វើដូច្នេះបាន​។​

​    ​វេ​ប​សាយ BBC មិនអាច​សន្ម​ត់​ថា​គ្រួសារ​របស់ Michael Jackson បដិសេធ​កាដូ​នេះ​ឬក៏​អត់​នោះទេ​។​

​    ​រូបសំណាក​ត្រូវបាន​បង្ហាញ​នៅ​សាកលវិទ្យាល័យ Vels University នៃ​ក្រុង Chennai ដោយ​តារាភាពយន្ត​ឥណ្ឌា​លោក Prabhu Deva ដែល​ល្បី​ក្នុងប្រទេស​ឥណ្ឌា​ដោយសារតែ​ក្បាច់​រាំ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូច Jackson​។​

​    ​លោក Chandrasekaran បាន​និយាយប្រាប់ BBC ថា​រូបចម្លាក​ទំងន់ ៣,៤​តោន​នេះ​ត្រូវបាន​ឆ្លាក់​ឡើង​ដោយ​ជាងចម្លាក់ ៦​នាក់ ដែល​ប្រើ​រយៈពេល​៤៥​ថ្ងៃ​ដើម្បី​ដាប់​វា​ចេញពី​បន្ទះ​ថ្ម​នោះ​។​

​    ​គាត់​បន្ថែមទៀតថា ជាងចម្លាក់​ទាំងអស់​បាន​មើល​វីដេអូ​របស់ Jackson ច្រើនលើកច្រើនសា ដើម្បី​ឆ្លាក់​រូបនោះ​ឱ្យ​ដូច​ទៅនឹង​របស់គាត់​ពិតៗ និង​បាន​សិក្សា​ទៅលើ​រូប​រាប់ពាន់​សន្លឹក​ដើម្បី​ឆ្លាក់​ឱ្យចេញ​រូបរាង​របស់គាត់​ឱ្យបាន​ត្រឹមត្រូវ​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់