adverise with khmeread 1

​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង Harry Kane ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែមីនា​សម្រាប់ BPL

    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham កីឡាករ Harry Kane បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​នៃ​ក្របខ័ណ្ឌ Barclays Premier League ប្រចាំ​ខែមីនា បន្ទាប់​រកបាន ៥ គ្រាប់​ក្នុងជំនួប ៤ ប្រកួត​កាលពី​ខែ​មុន​។​

​    ​គ្រាប់​បាល់​ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​រកបាន គឺ​នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម Arsenal ដោយ​រកបាន​មួយ​គ្រាប់ ជាមួយ​ក្រុម Aston Villa ចំនួន ២ គ្រាប់​និង​ជាមួយ​ក្រុម Bournemouth ចំនួន ២ គ្រាប់​។​

​    ​កីឡាករ Kane ក៏​សង្ឃឹមថានឹង​បំបាក់​កីឡាករ Jamie Vardy ដែល​បច្ចុប្បន្ន​រកបាន ២២ គ្រាប់​ច្រើនជាងគេ​នៅក្នុង​ក្របខ័ណ្ឌ Premier League ផងដែរ ខណៈ​ខ្លួន​ចាញ់​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​តែ ៣ គ្រាប់​ប៉ុណ្ណោះ​។​

​    ​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ឆ្នើម​ប្រចាំខែ គិត​តាំងពី​ដើមរដូវ​កាល​រហូតដល់​បច្ចុប្បន្ន​៖

​    ​១. ខែសីហា កីឡាករ Andre Ayew មកពី​ក្លឹប Swansea City
​    ​២. ខែកញ្ញា កីឡាករ Anthony Martial មកពី​ក្លឹប Manchester United
​    ​៣. ខែតុលា កីឡាករ Jamie Vardy មកពី​ក្លឹប Leicester City
​    ​៤. ខែវិច្ឆិកា កីឡាករ Jamie Vardy មកពី​ក្លឹប Leicester City
​    ​៥. ខែធ្នូ កីឡាករ Odion Ighalo មកពី​ក្លឹប Watford
​    ​៦. ខែមករា កីឡាករ Sergio Aguero មកពី​ក្លឹប Manchester City
​    ​៧. ខែកុម្ភៈ កីឡាករ Fraser Forster មកពី​ក្លឹប Southampton
​    ​៨. ខែមីនា កីឡាករ Harry Kane មកពី​ក្លឹប Tottenham Hotspur៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់