adverise with khmeread 12966150 952029751578607 1523713520 n

ថ្លើមធំ​គាស់​ផ្ទះ​លួច​សម្ភារៈ​ខ្លឹមៗ ម្ចាស់​មក​ទាន់​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​

    ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់​ពីបទ​គាស់​ផ្ទះ​យក​សម្ភារៈ កាលពី​រសៀល​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​លេខ​១៧៤ បន្ទប់​ជួល​លេខ​១៨៦ ផ្លូវ​១៩២ ក្រុម​២៦ ភូមិ​១០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក។ 

    ប៉ូលិស​បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បានទទួល​ជនល្មើស​ម្នាក់​ឈ្មោះ សៀន ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​អ្នកដើរ​យក​ភាស៊ី ស្នាក់នៅ​ភូមិ​ត្រពាំង​ព្រះ សង្កាត់​ត្រពាំង​ព្រះ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ឃាត់​ពីបទ​គាស់​ផ្ទះ​យក​សម្ភារៈ​រួមមាន កុំព្យូទ័រ​០១​គ្រឿង ,​ទូដែក​០១ ,​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កូ​ប​ពី ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1FT-0285,​ដែកគាស់​ថ្នាំងអំពៅ​០១​ដើម និង​សាក់​កាដូ​០១​។

     ជនរងគ្រោះ​ឈ្មោះ ឡាំ សា​រ៉ា​យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មន្ត្រី​សាលាខណ្ឌ​ពោធិ​សែន​ជ័យ ស្នាក់​នៅផ្ទះ​ខាងលើ​។ ចំណែក​កុំព្យូទ័រ ទូដែក ប្រគល់​ឲ្យ​ម្ចាស់​វិញ​។ 

     ប៉ូលិស​បន្តថា  មុនពេល​កើត ហេតុ​ជនល្មើស​ធ្វើ​សកម្មភាព គាស់​ផ្ទះ​យក​សម្ភារៈ​ចេញមកក្រៅ​តែ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ស្រែក​ឆោឡោ ឃាត់ខ្លួន​បាន​និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។ បច្ចុប្បន្ន​ជនល្មើស និង​វត្ថុតាង​នៅ​ឃាត់ទុក​នៅ​ខណ្ឌ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់